លទ្ធផលប្រឡងបាក់ឌុបឆ្នាំនេះ នឹងប្រកាសនៅថ្ងៃ ១៥-១៦ កញ្ញា
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០២ កញ្ញា ២០១៥) ៖ ក្រសួងអប់រំ យុវជន និងកីឡា បញ្ជាក់ថា លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា នឹងត្រូវប្រកាសនៅតាមមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល នារសៀលថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០១៥ និងនៅតាមមណ្ឌលប្រឡងក្នុងខេត្តផ្សេងទៀត នាថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០១៥ ខាងមុខ ។
ក្នុងនោះដែរក្រសួងអប់រំក៏នឹងផ្សព្វផ្សាយតាម បណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា ។ ក្រសួងអប់រំ ប្រកាសថា នឹងមិនមានការប្រឡង បាក់ឌុបជាលើកទី២ឡើយ បើទោះបីជាលទ្ធផលដែលប្រកាសចេញ ភាគរយនៃចំនួនសិស្សដែលធ្លាក់មានច្រើនក៏ដោយ៕