កម្មវិធី “ASEAN MEDIA FAMILIARIZATION TRIP TO THAILAND” មានការគាំទ្រពីអ្នកសារព័ត៌មាន

សារព័ត៌មាន​​ Cambodia News​/

បាងកក (ថ្ងៃទី២៤ សីហា ឆ្នាំ២០១៥)៖ កម្មវិធី​ “ASEAN MEDIA FAMILIARIZATION TRIP​ TO THAILAND” ដែល​ត្រូវបាន​រៀប​ចំឡើង​ដោយ​ក្រសួង​ការបរទេស​ប្រទេស​ថៃ ​ត្រូវ​បាន​បញ្ចប់​ដោយ​ភាព​ជោគជ័យ។ អ្នក​ចូលរួម​ មាន​ការ​ពេញ​ចិត្ត​ និង​កោត​សរសើរយ៉ាង​ខ្លាំង​ចំពោះកិច្ច​ខិត​ខំប្រឹង​ប្រែង​របស់​​ក្រសួងការ​បរទេស​ប្រទេស​ថៃ ក្នុង​ការ​​បង្កើត​​កម្មវិធីនេះ​ឡើង​ ដែល​ធ្វើ​ឲ្យ​ពួក​គេ​មាន​ឪកាស​​បង្កើត​មិត្ត​ភាព​រវាង​អ្នកសារព័ត៌មាន​ក្នុង​ប្រទេស​អាស៊ាន​ នឹង​ទទួលបាន​ចំណេះដឹង​បន្ថែម​ទាក់ទង​ពីសហគមន៏សេដ្ឋកិច្ច​អាស៊ាន និង​​វប្ប​ធម៌របស់ប្រទេស​អាស៊ាននីមួយៗ ជាពិសេសវប្បធម៌របស់​ប្រទេសថៃ។

កម្មវិធី “ASEAN MEDIA FAMILIARIZATION TRIP TO THAILAND” ដែលរៀបចំឡើងដោយក្រសួងការបរទេសប្រទេសថៃ បានបញ្ចប់ដោយភាពជោគជ័យ។
​សិក្ខាសាលាពីតួនាទីប្រព័ន្ឋផ្សព្វផ្សាយក្នុងការពង្រឹងអនាគតអាស៊ាន នៅសណ្ឋាគារ Shangri La Hotel។

អ្នក​ចូលរួមពី​ប្រទេស​ឥណ្ឌូ​នេស៊ី លោក​ Fransiskus Surdiasis ដែល​ជា​ប្រធាន​មជ្ឈមណ្ឌល​​ស្រាវជ្រាវ​ព័ត៌មាន​របស់​ The Jakarta Post Daily បាន​មាន​ប្រសាសន៏​​ថា​​ “ខ្ញុំ​ពិត​ជា​មាន​ការ​កោតសរសើរ​ដល់​រដ្ឋាភិបាល​ប្រទេស​ថៃ​សម្រាប់​ការរៀប​ចំកម្មវិធី​នេះ។ ខ្ញុំ​គិត​ថា​កម្មវិធី​នេះ​មាន​សារៈប្រយោជន៏ខ្លាំង​ណាស់​ដើម្បី​​បង្កើត​បណ្តាញសង្គម​​រវាង​​អ្នកធ្វើការ​​ក្នុង​វិស័យ​សារព័ត៌មាន ក៏ដូច​ជា​អ្នក​សារព័ត៌មាន​​នៅ​​ប្រទេស​អាស៊ាន​។ កម្មវិធី​នេះក៏មាន​សារៈសំខាន់​ផងដែរ​ក្នុង​ការ​លើក​ទឹក​ចិត្ត​ដល់​អ្នក​សារព័ត៌មានឲ្យ​ធ្វើការ​ផ្សព្វ​ផ្សាយ​ពី​សហគមន៏​សេដ្ឋកិច្ច​អាស៊ាន។ កម្មវិធី​នេះ​បាន​ពង្រីក​បណ្តាញសង្គម​ និងបង្កើន​ចំណេះដឹង​ពីសហគមន៏​សេដ្ឋកិច្ច​អាស៊ានដល់​អ្នក​សារព័ត៌មាន និង​ធ្វើ​ឲ្យ​ពួកគេដឹង​ពី​​​តួនាទី​របស់​ខ្លួន​​ក្នុង​ការ​រាយការណ៏ពី​អាស៊ាន។”

ដូចគ្នា​ដែរ​ កញ្ញា Soh Li Nah អ្នកសារព័ត៌មាន​របស់​ Bernama ប្រទេស​ម៉ាឡេស៊ី បានបង្ហា​ញ​​ចំណាប់​អារម្មណ៏​ពី​កម្មវិធី​នេះថា ​“ខ្ញុំ​គិតថា​កម្មវិធី​នេះពិត​ជាល្អណាស់​។ អ្នក​ចូលរួម​ទាំងអស់មាន​ឪកាស​រៀន​ពី​គ្នា​ទៅវិញទៅមក​ ជាពិសេ​ស​ធ្វើ​ឲ្យ​អ្នក​ចូលរួម​​ដឹង​បន្ថែម​ទៀត​ពី​ប្រទេស​ថៃ។ ខ្ញុំ​បាន​រៀន​ពីវប្បធម៍នៃ​​ប្រទេស​អាស៊ាន​នីមួយៗ ឧទាហរណ៏​ដូចជា ពាក្យ​ថា​ចំប៉ា ​មាន​ន័យ​ថា​ផ្កា​ម្យ៉ាង​។​”

IMG_0886កម្មវិធីរយៈពេល ៨ថ្ងៃដែលចាប់​ផ្តើមពីថ្ងៃទី ១៦ ដល់​ ថ្ងៃទី២៣ ខែសីហា ឆ្នាំ​២០១៥ រួម​មានសិក្ខាសាលា​ស្តី​ពី​តួនាទី​របស់​ប្រព័ន្ឋ​ផ្សព្វផ្សាយ​ក្នុង​ការ​កសាង​សហគមន៏​​អាស៊ាន សិក្ខាសាលា​ពីការកើត​ឡើងនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន និងផលប៉ះពាល់លើភូមិសាស្រ្តនយោបាយរបស់ប្រទេស​អាស៊ី​ ទស្សនៈកិច្ច​សិក្សាទៅកាន់​ ទូរទស្សន៏​ថៃភីបីអ៊េស (Thai PBS) ​​និង​កាសែត​​បា​ង​កកប៉ុស្តិ៏​ និងដំណើរកំសាន្ត​ទៅកាន់ខេត្ត​ភូកេត​ដែល​ជា​តំបន់​ទេសចរណ៏​ដ៏​ល្បី​នៅប្រទេស​ថៃ​។​ ​ ​

នេះជា​លើក​ទី​មួយ​ហើយ​ដែល​ក្រសួង​ការបរទេស​ប្រទេស​ថៃបាន​រៀបចំកម្មវិធី “ASEAN MEDIA FAMILIARIZATION TRIP TO THAILAND”  ដែលមាន​អ្នក​ចូលរួម​ពីប្រទេស​អាស៊ាន​ទាំងប្រាំបួន​រួមមាន​ កម្ពុជា​ ឡាវ  វៀតណាម មីយ៉ានម៉ា ម៉ាឡេស៊ី​ ឥណ្ឌូនេស៊ី សិង្ហបុរី​ ហ្វីលីពីន និងព្រុយណេ ក្នុង​គោលបំណង ​បង្កើន​ការយល់ដឹងដល់​អ្នក​សារព័ត៌មាន​​ឲ្យ​កាន់តែខ្លាំង​ពី​សហគមន៏អាស៊ាន និងបង្កើត​បណ្តាយ​សារព័ត៌មាន​រវាង​សមាជិក​អាស៊ាន សម្រាប់ផ្លាស់ប្តូរ​ព័ត៌មាន​គ្នា​ក្នុង​ការរាយការណ៏​ព័ត៌មាន​ទាក់ទងនឹង​ ​នយោបាយ​ សន្តិសុខ សេដ្ឋកិច្ច និងវប្បធម៌របស់សហគមន៏អាស៊ាន៕ ដោយ៖ អាត់ ឈុនមូយ​

IMG_0776
​ទស្សនៈកិច្ចសិក្សានៅបាងកកប៉ុស្តិ៍

Related Articles

Back to top button
Close
Close