​ហឹបវិញ្ញាសា​ប្រឡងបាក់ឌុបត្រូវ​ដឹក​ទៅកាន់​រាជធានី​-​ខេត្ត​ទាំង​២៥

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២១ សីហា ២០១៥) ៖ នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៥នេះ ប្រធានគណៈមេប្រយោគទូទាំងប្រទេស ប្រធានគណៈ​អប្ប​មាទ​​ទូទាំង​ប្រទេស​ប្រចាំ​រាជធានី-ខេត្ត បានរៀបចំ និងដឹកជញ្ជូនហឹបវិញ្ញាសាទៅកាន់រាជធានី-ខេត្តទាំង​២៥។

សកម្មភាពនេះ មាន​ការចូលរួម​សង្កេត​ការណ៍ពីអង្គភាពប្រឆាំងអំពើពុករលួយ អ្នកសង្កេតការណ៍ និងដៃគូ​អភិវឌ្ឍន៍វិស័យអប់រំ ដើម្បី​ត្រៀម​សម្រាប់​ដំណើរ​ការ​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា ដែល​នឹង​ប្រព្រឹត្ត​ទៅនៅ​ដើម​សប្តាហ៍​ក្រោយនេះ ពោល​គឺ​នៅ​ថ្ងៃទី​២៤-២៥ ខែ​សីហា ឆ្នាំ២០១៥។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុកក្រសួងអប់រំ ចេញ​ផ្សាយ​នាព្រឹក​ថ្ងៃទី២១ ខែ​សីហា​៕

Capture

 

Related Articles

Back to top button
Close
Close