រកឃើញមុខ សញ្ញាជនសង្ស័យ ក្នុងករណីបំផ្ទុះគ្រាប់បែក នៅទីក្រុងបាងកក
សារព័ត៌មាន Cambodia News/
ថៃ (១៩ សីហា ២០១៥) ៖ កាលពីយប់ម្សិលមិញ មានហេតុការណ៍ផ្ទុះគ្រាប់បែកមួយបានកើតឡើងនៅតំបន់ពាណិជ្ជកម្ម ជិតស្ថានីយ៍ Skytrain កណ្តាលទីក្រុង បាំងកក បណ្តាលអោយមនុស្សជាង២០នាក់ស្លាប់ និងជាង១០០នាក់រងរបួស។ ហើយកាលថ្មីៗនេះ មានរូបភាពជាច្រើន ដែលថតបានលើប្រព័ន្ធកាមេរ៉ាសុវត្ថិភាព បង្ហាញពីរូបថតបុរសម្នាក់ ដែលគេសង្ស័យថា ជាជនសង្ស័យពាក់ព័ន្ធនឹងការករណី ផ្ទុះគ្រាប់បែកកាលពីម្សិលមិញនេះ។
តាមរយៈកាមេរ៉ាសុវត្ថិភាពបានបង្ហាញអោយឃើញ បុរសពាក់អាវពណ៌លឿងម្នាក់ បានស្ពាយកាបូប ដើរទៅជិត ម៉ូតូតុកតុកមួយ បន្ទាប់មកក៏ដើរចេញមកវិញ ដោយគេពុំឃើញមានកាបូបស្ពាយ នៅពីក្រោយខ្នងគាត់ឡើយ ហើយក្រោយមកក៏ស្រាប់តែមានគ្រាប់បែកផ្ទុះឡើងនៅតំបន់នោះតែម្តង។
ប៉ុន្តែទោះជាយ៉ាងណាលោក Prawut Thavornsiri អ្នកនាំពាក្យរបស់ស្នងការប៉ូលិសថៃ បានអោយដឹងថា លោកមិនទាន់ច្បាស់លាស់នៅឡើយថា បុរសពាក់អាវលឿងនោះជាជនដៃដល់ក្នុងការបំផ្ទុះគ្រាប់នោះ រឺយ៉ាងណាឡើយ ទេថា អ្នកណាជាជនដៃដល់ក្នុងបំផ្ទុះគ្រាប់បែកនេះពិតប្រាកដ។
លោក ប្រាយុទ្ធចាន់ អ៊ូ ចា នាយករដ្ឋមន្រ្តីថៃបានឱ្យដឹងថា ជនសង្ស័យនៅពីក្រោយការបំផ្ទុះគ្រាប់បែកនេះ ត្រូវបានគេជឿថា ក្រុមប្រឆាំងរដ្ឋាភិបាល ដែលមានមូលដ្ឋាននៅភាគឦសានរបស់ប្រទេសថៃ ជាក្រុមចលនាអាវក្រហម ដែលតែងតែជំទាស់រដ្ឋាភិបាលយោធា៕ ប្រភព៖ ABC News