អ្នកសារព័ត៌មានកម្ពុជាចូលរួមក្នុងកម្មវិធី “ASEAN MEDAI FAMILARISATION TRIP” នៅប្រទេសថៃ
សារព័ត៌មាន Cambodia News/
បាងកក (18 សីហា 2015) ៖ អ្នកសារព័ត៌មាន និងអ្នកដែលធ្វើការពាក់ព័ន្ឋនឹងវិស័យសារព័ត៌មានកម្ពុជាចំនួន បីរួប បានចូលរួមក្នុងកម្មវិធី “ASEAN MEDAI FAMILARISATION TRIP” ដែលរៀបចំឡើងដោយក្រសួងការបរទេសប្រទេសថៃ។
កម្មវិធីនេះ មានការចូលរួមពីអ្នកសារព័ត៌មាន និងអ្នកដែលធ្វើការពាក់ព័ន្ធនឹងវិស័យសារព័ត៌មានចំនួន ១៩ នាក់ មកពីប្រទេសអាស៊ានទាំង៩ គឺកម្ពុជា ឡាវ វៀតណាម មីយ៉ាន់ម៉ា សិង្ហបុរី ម៉ាឡេ ព្រុយណេ ឥណ្ឌូនេស៊ី និងហ្វីលីពីន។
កម្មវិធីរយៈពេល ៨ថ្ងៃដែលចាប់ផ្តើមពីថ្ងៃទី ១៦ ដល់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៥ នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបីសំខាន់ៗ៖ (១) ដើម្បីបង្កើនការយល់ដឹងដល់អ្នកសារព័ត៌មានឲ្យកាន់តែខ្លាំងពីសហគមន៏អាស៊ាន (២) ដើម្បីបង្កើតបណ្តាយសារព័ត៌មានរវាងសមាជិកអាស៊ាន សម្រាប់ផ្លាស់ប្តូរព័ត៌មានគ្នាក្នុងការរាយការណ៏ព័ត៌មានទាក់ទងនឹង នយោបាយ សន្តិសុខ សេដ្ឋកិច្ច និងវប្បធម៌របស់សហគមន៏អាស៊ាន។
របៀបវីរៈសំខាន់ៗ ក្នុងកម្មវិធីនេះរួមមាន សិក្ខាសាលាពីតួនាទីរបស់ប្រព័ន្ឋផ្សព្វផ្សាយក្នុងការរៀបចំអនាគតរបស់អាស៊ាន ទស្សនៈកិច្ចសិក្សាទៅកាន់ទូរទស្សន៏ថៃភីប៊ីអេស (Thai PBS) និង កាសែត Bangkok Post និងដំណើរទស្សនៈកិច្ចទៅកាន់តំបន់ទេសចរណ៏មួយចំនួននៅ ភូកេត (Puket)៕ ដោយ៖ អាត់ ឈុនមូយ