គ្រោះថ្នាក់​ចរាចរណ៍ថ្ងៃទី​១០ ខែ​សីហា ស្លាប់​មនុស្ស ៧​នាក់ ​របួស​ធ្ងន់​ស្រាល ១១​នាក់​

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ (១១ សីហា ២០១៥) ៖ នៅ​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១៥​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​ចំនួន ១១​លើក យប់ ៤​លើក​, បណ្តាលឲ្យ​មនុស្ស​ស្លាប់ ៧​នាក់ (​ប្រុស​) របួសធ្ងន់ ៨​នាក់ (​ប្រុស​) និង​របួសស្រាល ៣​នាក់ (​ស្រី ម្នាក់​) ។​

​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១១​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ១៤​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ១២​គ្រឿង​, រថយន្ត​ធុន​តូច ១​គ្រឿង​, រថយន្ត​ធុន​ធំ ១​គ្រឿង និង​ថ្មើរជើង ម្នាក់ ។​

មូលហេតុ​ដែល​បណ្តាលឲ្យ​មាន​គ្រោះថ្នាក់​រួមមាន ល្មើស​ល្បឿន ៧​លើក​, ស្រវឹង ២​លើក និង​មិន​គោរព​សិទ្ធិ ១​លើក ។ ចំពោះ​អ្នកជិះ​ម៉ូតូ​គ្រោះថ្នាក់ ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព​ចំនួន ១៣​នាក់ (​យប់ ៦​នាក់​) ។​

រថយន្ត​ពិន័យ​សរុប​ចំនួន ៩៧៧​គ្រឿង (​រថយន្ត​ធំ ២៥១​គ្រឿង​) ស្មើនឹង ១.០០៤​ករណី ល្មើស​ក្រដាស​ស្នាម​មាន ៧០២​គ្រឿង ស្មើនឹង ៧០៤​ករណី​, ចំពោះ​ករណី​ល្មើស​បច្ចេកទេស ២៧៥​គ្រឿង ស្មើនឹង ៣០០​ករណី ដោយឡែក​ម៉ូតូ​ត្រូវបាន​ពិន័យ​សរុប​ចំនួន ១.៦៧១​គ្រឿង ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

2

Related Articles

Back to top button
Close
Close