ប៉ូលិស​ចរាចរណ៍ ខេត្តតាកែវ ព្រួត​វាយ​អ្នក​បើកឡាន ដែល​មិន​ព្រម​បង់លុយ​ពិន័យ​ (មាន​វីដេអូ)

សារព័ត៌មាន​ Cambodia News/

តាកែវ (១០ សីហា ២០១៥) ៖ រូបភាព​ប៉ូលិស​ចរាចរណ៍ ខេត្តតាកែវ ព្រួត​គ្នា​វាយ​ និង​ទាញ់​កាំភ្លើង AK គំរាម​បាញ់អ្នក​បើកឡាន  ដែល​មិន​ព្រម​បង់លុយ​ពិន័យ ត្រូវបាន​គេ​បង្ហោះ ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នា​ព្រឹក​ព្រលឹម​ថ្ងៃ​ចន្ទ ទី​១០​សីហា​នេះ ធ្វើ​ឲ្យ​មាន​ការ​​មតិ​រិះគន់​យ៉ាង​​ខ្លាំង​។

ហេតុការណ៍​ប៉ូលិស​ចរាចរណ៍ និង​អ្នក​បើកឡាន​វាយ​គ្នា​នោះ បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃអាទិត្យ ទី​៩ ខែសីហា ឆ្នាំ​២០១៥ នៅ​ទីរួមស្រុក​ត្រាំកក់ ខេត្តតាកែវ​។ ប៉ូលិស​ចរាចរណ៍ បាន​វាយ និង​ដក​កាំភ្លើង AK គំរាម​បាញ់​អ្នក​បើកឡាន ព្រោះ​ខឹង​អត់ បង់លុយ មិន​គ្រប់​តាម​ការកំណត់​របស់​ក្រុមនគរបាល​។ 

ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹងថា ក្រុមប៉ូលិស​ចរាចរណ៍​ទាំងនោះ បានដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ ដោយ​យក​ហេតុផល​ថា អនុវត្ត​ច្បាប់​ចរាចរណ៍ តែ​តាមពិត ប៉ូលិស​បាន​កាក់​រថយន្ត​យកលុយ ហើយ​កើតមាន​យូរហើយ ពោល​ដូចជា កុងត្រូលជជុះ គឺ​អ្នកធ្វើដំណើរ​ឆ្លងកាត់​ទី​នោះ ពិសេស​រថយន្តឈ្នួល ត្រូវ​ប៉ូលិស ហៅ​ឈប់ និង​យកលុយ​រហូត​៕​ ​

1

 

 

 

 

 

 

Related Articles

Back to top button
Close
Close