​ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា ​បង្ហាញពីក្ដីព្រួយបារម្ភចំពោះជោគវាសនាមន្ទីរពេទ្យនេះ

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ​ (០៦ សីហា ២០១៥) ៖ លោកវេជ្ជបណ្ឌិត Beat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា បានបង្ហាញពីក្ដីព្រួយបារម្ភចំពោះជោគវាសនាមន្ទីរពេទ្យនេះ ដោយបានព្រមានថា កុមារកម្ពុជាជាង ១ ម៉ឺននាក់ នឹងបាត់បង់ជីវិត ឬក៏មិនអាចរួចផុតពីពិការភាពឡើយ។

លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា បណ្ដាឆ្នាំមុនលោកពុំអាចរកប្រាក់ចំនួន ៨៥ ភាគរយសម្រាប់ការចំណាយទៅលើមន្ទីរពេទ្យនេះបានទេ។ ចំណែក ២៥ ភាគរយផ្សេងទៀត បានមកពីមូលនិធិសប្បុរសផ្សេងៗ។ 

បើតាមរបាយការណ៍មន្ទីរពេទ្យគន្ធបុប្ផាបានឲ្យដឹងថា ក្នុងរយៈពេល ៧ ខែដើមឆ្នាំនេះ មន្ទីរពេទ្យបានព្យាបាលកុមារដែលមានអាការធ្ងន់ចំនួន ១៣.៦៧០ នាក់ ចំនួននេះមានកើនឡើង ៣០ ភាគរយ បើប្រៀបធៀបកាលពីឆ្នាំមុន។

គួរបញ្ជាក់ថា ក្នុង១ថ្ងៃ មន្ទីរពេទ្យគន្ធបុប្ផាត្រូវចំណាយថវិកាប្រមាណ ១២ ម៉ឺនដុល្លារជារៀងរាល់ថ្ងៃ៕

3

Related Articles

Back to top button
Close
Close