គ្រោះ​​ថ្នាក់​​ចរាចរណ៏​ ថ្ងៃទី‌០៤សីហា ស្លាប់០៥​​​ របួស១៦

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ (០៥ សីហា ២០១៥) ៖ គ្រោះ​​ថ្នាក់​​ចរាចរណ៏​ផ្លូវគោក​ នៅទូទាំងប្រទេស ដែលកើតមានឡើង នៅថ្ងៃទី‌០៤ ខែសីហា ឆ្នាំ​២០១៥ មានចំនួន ០៨លើក(យប់ ០៥លើក) បណ្តាលឲ្យមនុស្ស​ស្លាប់​ ០៥នាក់(​ស្រី០៣នាក់) របួសធ្ងន់ ០៨នាក់ (ស្រីម្នាក់​​) និង​របួសស្រាល ០៨នាក់ (ស្រី០៣នាក់​)។នេះ​បើ​យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ។​

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង ០៨លើកនេះ គឺ​គិតចាប់ពី​ម៉ោង​១៣ៈ០០នាទី ថ្ងៃទី០៣ ដល់​ម៉ោង​១៣ៈ០០នាទី ថ្ងៃទី០៤សីហា បានបង្កឲ្យខូចខាតយានយន្តសរុបចំនួន ​១៤គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ចំនួន ១២គ្រឿង រថយន្ត​ធុន​តូច ០១គ្រឿង រថយន្ត​ធុន​ធំ ០១​គ្រឿង និង​​ថ្មើរជើង​ម្នាក់។

របាយការណ៍​ដដែល បានបព្ជាក់ថាមូល​ហេតុដែល​បណ្តាលឲ្យ​កើតមាន​ហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍ទំាង​អស់នេះ បណ្តាលមកពីការបើកល្មើសល្បឿន ស្រវឹង ប្រជែងគ្រោះថ្នាក់ មិនប្រកាន់ស្តាំ មិនគោរពច្បាប់ចរាចរជាដើម៕

3

 

Related Articles

Back to top button
Close
Close