ទឹក​ជំនន់​​​វាយប្រហារ​​​​នៅ​មី​យ៉ាន់​ម៉ា ស្លាប់​​​យ៉ាងតិច​​​​​​៤៦​នាក់​​ហើយ​​​​​​

សារព័ត៌មាន​ Cambodia News/

មី​យ៉ាន់​ម៉ា​ (០៤ សីហា ២០១៥)​៖ ក្រុម​ជួយសង្គ្រោះ​មី​យ៉ាន់​ម៉ា​នៅ​ថ្ងៃទី​០៣​សីហា​នេះ បាន​បន្ដ​យុទ្ធនាការ​របស់​ខ្លួន ជួយ​មនុស្ស​រាប់ពាន់​នាក់​នៅ​តំបន់​ដាច់ស្រយាល ដែល​កំពុង​រងគ្រោះ​ដោយសារ​ទឹកជំនន់​វាយប្រហារ​។

ភ្លៀង​នា​រដូវ​មូសុង​ឆ្នាំនេះ បាន​បង្ក​ជា​ទឹកជំនន់​យ៉ាង​ខ្លាំង បង្ក​ជា​ការបា​ក់ដី បំផ្លាញ​ដល់​ផ្ទះសម្បែង​ប្រជាពលរដ្ឋ ផលដំណាំ និង​ហេដ្ឋារចនាសម្ព័ន្ធ​ផងដែរ​។ គិត​ត្រឹម​ថ្ងៃទី​០៣​សីហា​នេះ មាន​​អ្នក​ស្លាប់​​យ៉ាងតិច​​៤៦​នាក់​​ហើយ និង​ជាង​២០​ម៉ឺន​នាក់​រង​ផលប៉ះពាល់​។

គួរបញ្ជាក់​ថា មី​យ៉ាន់​ម៉ា​ជា​ប្រទេស​មួយ​មាន​ប្រជាជន​ស្ថិតក្នុង​ភាពក្រីក្រ​ខ្លាំងក្លា​ដែរ រួម​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ក៏​ទន់ខ្សោយ​ទៀត​នោះ ទើប​ធ្វើឲ្យ​អន្ដរជាតិ​ផ្ដោត​អារម្មណ៍​​ជាខ្លាំង ជាពិសេស​គឺ​អង្គការសហប្រជាជាតិ បាន​ព្រមាន​ពី​ការកើនឡើង​នៃ​គ្រោះ​មហន្ដរាយ​បន្ដ​វាយលុក​នៅ​មី​យ៉ាន់​ម៉ា​ទៀត​៕

6

 

 

Related Articles

Back to top button
Close
Close