ក្រុម​ហ៊ុន​ផលិត​ស្រា​ប្រចាំ​អាស៊ី​មិន​គាំទ្រ​សេចក្តី​ព្រាង​ច្បាប់​គ្រឿង​ស្រវឹង​នៅ​កម្ពុជា ​

សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ (២៩ កក្កដា ២០១៥) ៖ សេចក្តីព្រាងច្បាប់​ស្តីពី ការត្រួតពិនិត្យ​ផលិតផល​គ្រឿង​ស្រវឹង​ដែល​រៀបចំ​ដោយ​ក្រសួង​សុខាភិបាល ​ត្រូវបាន​ក្រុមហ៊ុន​ផលិត​ស្រា​នៅ​តំបន់​អាស៊ី​មួយចំនួន ​បាន​សម្តែង​នូវ​ការមិនគាំទ្រ និង​រៀបចំ​បញ្ជូន​ខ្លឹមសារ​មក​ឱ្យ​ក្រសួង​ព័ត៌មាន ដើម្បី​ពិនិត្យមើល និង​ពិភាក្សា លើ​បញ្ហា​នេះ​។

ការលើកឡើង​នេះ បាន​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ជាមួយ​លោក Syril SAYAG តំណាង​សម្ព័ន្ធ​ក្រុមហ៊ុន​ផលិត​ស្រា​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ​(Asia Pacific Wines and Spirits Alliance) កាលពី​ព្រឹក​ថ្ងៃទី​២៨​ ខែកក្កដា ​ឆ្នាំ​២០១៥ នៅ​ទីស្តីការក្រសួង​ព័ត៌មាន​។​

គួរបញ្ជាក់ថា សេចក្តីព្រាងច្បាប់​ស្តីពី ការត្រួតពិនិត្យ​ផលិតផល​គ្រឿង​ស្រវឹង​ដែល​រៀបចំ​ដោយ​ក្រសួង​សុខា​ភិបាល​មាន​១១​ជំពូក​និង​៣៩​មាត្រា​បាន​ដាក់ចេញ​វិធានការណ៍​៤​ចំណុច​សំខាន់ៗ​តាម​អនុសាសន៍​របស់​អង្គការ​សុខភាព​ពិភពលោក គឺ​ទី​១.​ការតំឡើង​ពន្ធ​លើ​ផលិតផល​គ្រឿង​ស្រវឹង​, ទី​២.​ការ​ដាក់​កំរិត​លើ​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​, ទី​៣.​ការកំណត់​ជាក់លាក់​លើ​កន្លែង​លក់​គ្រឿង​ស្រវឹង និង​ទី​៤.​ការអប់រំ​មហាជន​ព្រមទាំង​កំណត់​អាយុ​អ្នកទិញ និង​អ្នក​ផឹក​៕

nn

 

Related Articles

Back to top button
Close
Close