កូន​ប្រសា​ចាប់​រំលោភ​ម៉ែ​ក្មេក​អាយុ​៨២​ឆ្នាំ

សារព័ត៌មាន​ Cambodia News/

កំពង់ធំ​ (28 កក្កដា 2015) ៖ ​កូនប្រសា​ម្នាក់​ស្រវឹងស្រា​ជោក​​ជាំ តណ្ហា​ឡើង​ដល់​កំពូល​បានចាប់​ម្តាយក្មេក​អាយុ​៨២​ឆ្នាំទៅ​ហើយ​នោះរំលោភ​រហូត​បាន​សម្រេច។ហេតុការណ៍​នេះ​បាន​កើតឡើង​​កាលពី​រសៀល​ថ្ងៃ​ទី​២៧កក្កដា នៅ​លើ​ផ្ទះ​លោក​យាយ​​​ម្តាយ​ក្មេក​ ស្ថិត​នៅ​ភូមិ​តា​ប្រុ​ក​ ឃុំ​ឈូក​ខ្សាច់​ ​​ស្រុក​បារាយ​ណ៍ ។​

ជនសង្ស័យ​ជា​កូនប្រសា ត្រូវ​បាន​គេ​ស្គាល់​​ឈ្មោះ កុយ ផល អាយុ​៣៧​ឆ្នាំ រស់នៅ​ជាមួយ​ម្តាយក្មេក​ ក្នុងភូមិ​ឃុំ​​កើត​​ហេតុ​ខាងលើ ។ចំណែកជនរងគ្រោះឈ្មោះ ស​. ណ​.​ប អាយុ​៨២​ឆ្នាំ ។

មុនពេលកើតហេតុ​ ជនសង្ស័យនិង​មិត្ត​ភក្តិ​នាំ​គ្នា​ផឹកស៊ី​នៅ​ក្នុងភូមិ​ស្រវឹង​ជោក​​ជាំ ក្រោយមក​ក៏​បែក​គ្នា​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន ​ពេល​មក​ដល់​ផ្ទះ​ជនសង្ស័យ ​ក៏​កើតមានចំណង់ផ្លូវភេទ ​ក៏ចាប់​ម្តាយក្មេកអាយុ៨២ឆ្នាំ​រំលោភ​​​​រហូត​បាន​សម្រេច ​ដោយ​​បាន​​គំរាមម្តាយថា​ បើម៉ែហាន​ស្រែក​​នឹង​សម្លាប់​ចោល ។

ក្រោយ​ពី​កើត​ហេតុ​ ​​លោកយាយរងគ្រោះ​​ដែល​ជា​ម្តាយក្មេក​ជនសង្ស័យបាន​និយាយ​ប្រាប់​កូនស្រី​បង្កើត​ ដែលត្រូវជា​ប្រពន្ធ​របស់​បុរស​សង្ស័យ ​ពី​រឿង​​ជននោះបានចាប់​រំលោភ​ ​​​ពេល​ឮ​ដូច្នេះ​ កូន​ស្រី​​​ខឹង​យ៉ាង​ខ្លាំង ក៏​ទៅ​​ប្តឹងសមត្ថកិច្ច​ឲ្យ​មានការ​ចាប់ខ្លួន​តែ​ម្តង ៕

n

 

Related Articles

Back to top button
Close
Close