ឪពុក សាសា ប្រកាន់ជំហរប្តឹងលោក សុខ ប៊ុន ដាច់ខាតមិនទទួលសំណង
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៣ កក្កដា ២០១៥) ៖ លោក ឧកញ៉ា អ៊ុត ធី ដែលជាឪពុកបង្កើតរបស់អតីតីពិធីការិនី ទូរទស្សន៍ស៊ីធីអិន កញ្ញា សាសា បានប្រាប់អ្នកយកព័ត៌មានថា លោកនៅតែប្រកាន់ជំហរប្តឹង លោក សុខ ប៊ុន ដដែល ហើយបដាច់ខាតមិនទទួលយកសំណង ដើម្បីបញ្ចប់រឿង។
ការថ្លែងបែបនេះ របស់លោកឧកញ៉ា អ៊ុត ធី ធ្វើឡើងបន្ទាប់ពីលោកបញ្ចប់ ការចូលបំភ្លឺនៅសាលាដំបូងរាជធានី ហើយប្រាប់អ្នកយកព័ត៌មានក្នុងបរិវេណ សាលាដំបូងរាជធានី នៅម៉ោង ១១៖២០នាទី ព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥។
ឪពុករបស់កញ្ញាសាសា ដែលជាដើមបណ្តឹង ហើយបានចូលទៅបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ថា ការប្តឹងអង្គរក្សលោក សុខ ប៊ុន វិញ លោកឧកញ៉ា អ៊ុត ធី បានអះអាងថា នឹងធ្វើទៅតាមនីតិវិធីនៃមេធាវីរបស់លោក ជាបន្តបន្ទាប់ទៅទៀត៕