សា​សា​​ នៅតែបន្ត​ជំហរ​​ប្តឹង​​​លោក​​​សុខ​​ ប៊ុន ​​ដោយ​មិន​គិត​ពី​សំណង

សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ​ (១៦ កក្កដា ២០១៥) ៖ អតីត​ពិធី​ការិនី​ស្ថានីយទូរទស្សន៍​ ស៊ី​ធី​អិន​ កញ្ញា​ ឯក សុជាតា ហៅ​សា​សា ប្រកាស​បញ្ជាក់ជំហរថា​រឿងក្ដី​ដែល​នាងប្ដឹងផ្ដល់​​​លោក​ សុខ ប៊ុន ​គឺ​នាង​នៅ​មាន​ជំហរ​ប្ដឹង​​​ដដែល ដោយ​ពុំ​មាន​ទារ​សំណង​អ្វីមួយ​រៀល​ឡើយ សូម្បីតែ​ការពិភាក្សា​ជាមួយ​ក្រុម​គ្រួសារ​ថា​ត្រូវ​ទារ​ប៉ុន្មាន​នោះ​ក៏​គ្មាន​ដែរ គឺសូមស្នើឱ្យតុលាការផ្តន្ទាទោស លោក សុខ ប៊ុន ទៅតាមផ្លូវច្បាប់ តែប៉ុណ្ណោះ ។

សា​សា ប្រកាស​បញ្ជាក់ជំហរបែបនេះបានធ្វើឡើងនៅក្នុងធ្វើ​សន្និសីទកាសែត​ខ្លី​មួយ​ជាមួយ​អ្នកកាសែត​នៅ​មុខ​សាលាដំបូងរាជធានី​ភ្នំពេញ នៅ​វេលា​ម៉ោង​១០ៈ​៥៥​នាទី​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០១៥​នេះ បន្ចាប់ពីតុលាការ​បាន​បញ្ចប់​ការ​សួរ​យក​ចម្លើយ កញ្ញា ​សា​សា ។

សា​សា បានបញ្ជាក់​ទៀត​ថា កញ្ញា​នឹង​ចេញទៅ​ព្យាបាល​របួស​នៅ​ក្រៅ​ប្រទេស​ទៀត ដោយសារ​ការ​វាយតប់ពី​សំណាក់​លោក ​សុខ ប៊ុន​នោះ ​បណ្ដាល​ឲ្យ​នាង​ថ្នល់​ត្រចៀក​មួយ​ចំហៀង និង​ភ្នែក​មួយ​ចំនួនទៀត ​មើល​មិនសូវ​ឃើញច្បាស់នោះទេ ៕

3

 

Related Articles

Back to top button
Close
Close