ឧកញ៉ា សុខ ប៊ុន សុំទោស​កញ្ញា​សាសា ​ដោយការលាឈប់​ពី​ពីតំណែងទាំងអស់ ព្រមជាមួយងារឧកញ៉ា

សារព័ត៌មាន​​ Cambodia News/

​​ភ្នំពេញ (១៤ កក្កដា ២០១៥) ៖ តំណែង​ទាំងអស់​ដែល​លោក​ឧកញ៉ា សុខ ប៊ុន កំពុង​កាន់កាប់ រួមមាន​ប្រធាន​សមាគម​វាយតម្លៃ​អចលនវត្ថុ​, ប្រធាន​ក្រុមហ៊ុន TEHO-SBG ដែល​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ចំនួន​ប្រមាណ​៥០០​លាន​ដុល្លារ ព្រមទាំង​ងារ​ជា​ឧកញ៉ា​ផង ត្រូវបាន​លោក​ឧកញ៉ា សុខ ប៊ុន ប្រកាស​លាឈប់​ទាំងអស់ ដើម្បី​ជាការ​សុំទោស​នឹង​កំហុស ដែល​ធ្វើ​ឲ្យ​លោក​បាត់បង់​អ្វី​គ្រប់យ៉ាង​ក្នុង​រយៈពេល​ដ៏​ខ្លី​។​

ក្នុង​លិខិត​បំភ្លឺ​ដែលមាន​ការចុះហត្ថលេខា​របស់​មេធាវី យិន សុភ បាន​បញ្ជាក់ថា លោក​មានការ​សោកស្តាយ​ជា​ពន់ពេក​ចំពោះ​ឧបទ្ទវ​ហេតុដែល​បានកើត​ឡើង​កាលពី​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៥ ដោយសារ​ជម្លោះ​មិនអាច​គ្រប់គ្រង​ខ្លួន​បាន រវាង​រូបលោក និង​កញ្ញា សា​សា ដែល​ធ្វើ​ឲ្យ​មាន​របួសស្នាម​ទាំងសងខាង ជាពិសេស​ប៉ះពាល់​ដល់​កិត្តិយស​កញ្ញា សា​សា ក៏ដូចជា​កិត្តិយស​របស់លោក​ផ្ទាល់៕

c4

Related Articles

Back to top button
Close
Close