សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​ការ​ត្រួត​ពិនិត្យ​គ្រឿង​ស្រវឹង​ គ្រោង​នឹ​ង​ដាក់ ​បញ្ជូន​ទៅ​គណៈ​រដ្ឋ​មន្រ្ដី​ អនុ​ម័ត​នា​ពេល ​ឆាប់ៗ​ខាង​មុខ​

សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ​ (១៣ កក្កដា ២០១៥) ៖ មន្រ្ដី​ជាន់​ខ្ពស់​ក្រ​សួង​សុ​ខា​ភិ​បាល​បាន​ឱ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ ក្រ​សួង​សុ​ខា​ភិ​បាល និង​អរន្ដ​ក្រ​សួង​បាន​បញ្ចប់​នូវ​សេច​ក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​ការ​ត្រួត ពិ​និត្យ​ផ​លិត​ផល​គ្រឿង​ស្រ​វឹង​រួច​រាល់​អស់​ហើយ ដោយ​ត្រៀម​បញ្ជូន​ទៅ​គណៈ រដ្ឋ​មន្រ្ដី​អ​នុ​ម័ត​នា​ពេល​ឆាប់​ៗ​ខាង​មុខ​។

យោង​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​របស់​សា​កល​វិ​ទ្យា​ល័យ​ភូមិន្ទ​ភ្នំ​ពេញ កាល​ពី ចុង​ឆ្នាំ​២០​១៤​បាន​បង្ហាញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​ពេញ​វ័យ​លើស​ពី​៥០​ភាគ​រយ បាន​ទទួល​ទាន​គ្រឿង​ស្រ​វឹង ក្នុង​នោះ​មាន​បុរស​៧៣​ភាគ​រយ និង​ស្រ្ដី​២៣​ភាគ​រយ​។

សេច​ក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​ការ​ត្រួត​ពិ​និត្យ​ផលិត​ផល​គ្រឿង​ស្រ​វឹង មាន​ចំ​នួន​១១ ជំ​ពូក និង​៣៩​មាត្រា ហើយ​ក្នុង​នោះ​ក៏​បាន​ចែង​អំ​ពី​ការ​ដាក់​ទោស​ទណ្ឌ និង​បទ បញ្ញត្តិ​មួយ​ចំ​នួន​ដល់​អ្នក​ប្រើ​ប្រាស់​គ្រឿង​ស្រ​វឹង ពិ​សេស​កម្រិត​កន្លែង​លក់​គ្រឿង ស្រ​វឹង ការ​ហាម​លក់​ឱ្យ​មនុស្ស​អា​យុ​ក្រោម​២១​ឆ្នាំ និង​ស្រ្ដី​មាន​ផ្ទៃ​ពោះ​ជា​ដើម ៕ ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

2

Related Articles

Back to top button
Close
Close