ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ កក្កដា ​មាន​ភ្លៀង​ច្រើន​ថ្ងៃ ពី​មធ្យម ទៅ​ច្រើន​

សារព័ត៌មាន Cambodia News​/

ភ្នំ​ពេញ​ (១០ កក្កដា ២០១៥) ៖ ​​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​សេចក្តីជូនដំណឹង​ជា​សាធារណ នៅ​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៥ ថា ប​ច្ច​ប្បន្ន ​​កម្ពុជា កំពុង​ទទួលរង​ឥទ្ធិពល​ខ្យល់មូសុង​និរតី និង​ឥទ្ធិពល​ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) ដែល​បាន​កំពុង​អូសបន្លាយ​កាត់​លើ​ភាគខាងត្បូង​ប្រទេស​ឡាវ និង​អាង​ទន្លេមេគង្គ​ក្នុងប្រទេស​ថៃ និង​ប្រទេស​ឡាវ​។​

នៅក្នុង​សេចក្តីជូនដំណឹង​ បាន​បញ្ជាក់ថា ឥទ្ធិពល​បាតុភូតធម្មជាតិ​ខាងលើនេះ នឹងធ្វើ​ឲ្យ​អាកាសធាតុ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃទី​៩ ដល់​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៥ នៅ​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង និង​តំបន់​ខ្ព​ង​រាប​ភាគ​ឦសាន រួមមាន ខេត្តឧត្រមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគីរី មណ្ឌល​គី​រី មាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន​។

តំបន់​ទំនាប​កណ្តាល រួមមាន ខេត្តសៀមរាប កំពង់ធំ កំពង់ចាម ព្រៃវែង មាន​ភ្លៀង​ពី​មធ្យម​ទៅ​បង្គួរ​។ តំបន់​មាត់សមុទ្រ រួមមាន​ខេត្ត កោះកុង កំពត កែប​និង​ខេត្ត​ព្រះសីហនុ មាន​ភ្លៀង​ពី​មធ្យម​ទៅ​ច្រើន​។ លើ​ផ្ទៃសមុទ្រ មាន​ខ្យល់​បក់បោក និង​រលក​ខ្លាំង​។ រលក​សមុទ្រ​មាន​កម្ពស់ ពីមួយ​ម៉ែត្រ​ទី​ពីរ​ម៉ែត្រ​។​
​    ​
​យោង​លើ​ស្ថានភាព​អាកាសធាតុ​ខាងលើ ក្រសួង​ធនធានទឹក បានធ្វើការ​អំពាវនាវ​ជាពិសេស​ចំពោះ​បងប្អូន​ប្រជា​នេសាទ​សមុទ្រ និង​អ្នកធ្វើដំណើរ​តាម​សមុទ្រ​ឲ្យ​បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​នឹង​កើតមានឡើង​ជាយថាហេតុ​៕

1

 

Related Articles

Back to top button
Close
Close