បុណ្យរុក្ខទិវា គឺជាវប្បធម៌ដ៏ឧត្តម ដែលប្រជាជាតិកម្ពុជាបានចូលរួមយ៉ាងសកម្ម
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៩ កក្កដា ២០១៥) ៖ បុណ្យរុក្ខទិវា គឺជាវប្បធម៌ដ៏ឧត្តម ដែលប្រជាជាតិកម្ពុជាបានចូលរួមយ៉ាងសកម្ម និងធ្វើអោយកម្មភាពនៃទិវានេះមានជារៀងរហូតនៅក្នុងសង្គមជាតិយើង ដែលធ្វើអោយតំបន់ដីព្រៃរេចរិល ដាំដុះដីព្រៃឈើឡើងវិញនិងចូលរួមការពារព្រៃឈើអោយដែលមានអោយគង់វង្សកាន់តែប្រសើរឡើង។
ពីមួយឆ្នាំទៅមួយឆ្នាំ យើងសង្កេតឃើញថា ទិវាដាំដើមឈើនេះ មានការចូលរួមពីសំណាក់ មហាជនជាច្រើន ជាពិសេសយុវជនដែល សសរទ្រូងនេះប្រទេសជាតិ ក្នុងគោលបំណង ថែរក្សា ការពារ និង បណ្តុះគំនិតស្រលាញ់ ព្រៃឈើ និង បរិស្ថានធម្មជាតិ ដែលកំពុងតែរកការ កាប់បំផ្លាញ ដែលនាំឲ្យឈានទៅរកការបាត់បង់ បន្តិចម្តងៗ។
បុណ្យរុក្ខទិវាបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៥២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបរមរតនកោដ ព្រះមហាវីរក្សត្យ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សី ហនុ ក្នុងគោលបំណងបំផុសចលនាដាំដើមឈើឡើងវិញ និងការថែរក្សាសម្បត្ដិព្រៃឈើជាតិ តែពិធីនេះបានអាក់ខានមួយរយៈ រហូតដល់ឆ្នាំ១៩៨៩ ទើបចាប់ផ្ដើមឡើងវិញ ក្នុងបំណងបន្ដប្រពៃណីរុក្ខទិវា និងស្ដារព្រៃឈើឡើងវិញ៕