ថ្ងៃដំបូងនៃកិច្ចប្រជុំគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន កម្ពុជា-វៀតណាម បានបញ្ចប់ ដោយគ្មានលទ្ធផល
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៧ កក្កដា ២០១៥) ៖ កិច្ចប្រជុំគណៈកម្មាធិការ ចម្រុះកិច្ចការ ព្រំដែន កម្ពុជា-វៀតណាម ជាថ្ងៃដំបូង ដែលទើបនឹងបិទបញ្ចប់នៅវេលាថ្ងៃត្រង់ថ្ងៃទី០៧កក្កដានោះ ដោយពុំទទួលបានលទ្ធផលអ្វីឡើយ។
កិច្ចប្រជុំនេះ ដឺកនាំដោយលោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង ជាប្រធានគណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជា និង លោក ហូ ស្វឹនសឺន ( Ho Xuan Son ) អនុរដ្ឋមន្រ្តីក្រសួងការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងជាប្រធានគណៈកម្មការចម្រុះព្រំដែនវៀតណាម។
ក្រោយបញ្ចប់កិច្ចប្រជុំ លោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង មិនបានបា្រប់ឲ្យដឹងពីលទ្ឋផលនៃជំនួបថ្ងៃដំបូងនៅទីស្តីការគណៈរដ្ឋមន្រ្តី ដល់ក្រុមអ្នកសារព័ត៌មាននោះទេ ដោយលោកប្រាប់ ក្រោយកិច្ចប្រជុំនៅថ្ងៃស្អែក នោះនឹងដឹងពីលទ្ឋផលហើយ។
សូមបព្ជាក់ថា គណៈកម្មការចម្រុះកិច្ចការព្រំដែនកម្ពុជា និងវៀតណាម បានបើកកិច្ចប្រជុំ រយៈពេលពីរថ្ងៃ ចាប់ពីុំម៉ោង៩ៈ០០នាទីព្រឹកថ្ងៃទី០៧ ដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងរាជធានីភ្នំពេញ ដើម្បីដោះស្រាយបញ្ហាព្រំដែន ដែលនៅសេសសល់៕