ច្បាប់ផ្ទះជួលនឹងមិនអនុញ្ញាតឲ្យម្ចាស់ផ្ទះដំឡើងថ្លៃបន្ទប់ជួលក្នុងរយៈពេល២ឆ្នាំ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៣ កក្កដា ២០១៥) ៖ ច្បាប់ភតិសន្យាពិសេស ឬហៅថាច្បាប់ជួលផ្ទះ នឹងមិនអនុញ្ញាតឲ្យម្ចាស់ផ្ទះជួលដំឡើងថ្លៃផ្ទះសម្រាប់កម្មករ និស្សិត និងសិស្ស ដែលជួលផ្ទះ ក្នុងអំឡុងពេលពីរឆ្នាំនៃការជួលផ្ទះ និងផ្តល់សិទ្ធិឲ្យអ្នកជួលផ្ទះអាចឈប់ជួលពេលណាក៏បាន។
បើតាមវេបសាយរបស់រដ្ឋសភា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា លោក ប៉ែន បញ្ញា មានប្រសាសន៍ថា ច្បាប់នេះសំដៅរួមចំណែកដោះស្រាយបញ្ហាសង្គម រួមមានការលំបាក និងសំណូមពររបស់កម្មករ សិស្ស និស្សិត ដែលស្នាក់នៅបន្ទប់ជួល ក៏ដូចជាម្ចាស់អចលនទ្រព្យ។
ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំង
គួរបញ្ជាក់ថាសេចក្តីស្នើច្បាប់នេះត្រូវបានធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន និងប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានឯកភាពគ្នាឲ្យបង្កើតច្បាប់មួយដែលអាចបញ្ចៀសការដំឡើងថ្លៃផ្ទះជួលនានាស្រេចតែចិត្ត ដែលនាំឲ្យប្រជាពលរដ្ឋរអ៊ូរទាំ៕