បុរសទះកំផ្លៀងក្មេងស្រីក្នុងសាលាមិនមែនជាមន្ត្រីនៅទីស្តីការគណៈរដ្ឋមន្ត្រីនោះទេ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៣ កក្កដា ២០១៥) ៖ បុរសវ័យចំណាស់ដែលចូលទះកំផ្លៀងសិស្សស្រីម្នាក់ នៅក្នុងសាលារៀន ត្រូវបានលោកផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បដិសេធមិនមែនជាមន្ត្រី នៅទីស្តីការគណៈរដ្ឋមន្ត្រីនោះទេ។
មានប្រាសាសន៍ប្រាប់វិទ្យុវាយោនៅព្រឹកថ្ងៃទី០៣កក្កដានេះ លោកផៃស៊ីផានគ្រាន់តែបញ្ជាក់ថា បុរសបង្កអំពើហិង្សាជាមន្ត្រីអង្គការក្រៅរដ្ឋាភិបាល ហើយមានកិច្ចការមួយចំនួនចេញចូលក្នុងទីស្តីការគណៈរដ្ឋមន្ត្រី ម្តងម្កាលប៉ុណ្ណោះ។
ការអះអាងរបស់លោកផៃ ស៊ីផាន ធ្វើឡើងបន្ទាប់ពីបុរសវ័យចំណាស់នោះ បានអះអាងថា ខ្លួនជាមន្ត្រីនៅទីស្តីការគណៈរដ្ឋមន្ត្រី។ ជាមួយគ្នានេះ លោកផៃ ស៊ីផាន ក៏បានស្នើសុំឲ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់ បញ្ឈប់ការផ្សាយថា បុរសវ័យចំណាស់នោះ ជាមន្ត្រីនៅទីស្តីការគណៈរដ្ឋមន្ត្រី៕