៦ ខែឆ្នាំ២០១៥ គ្រោះថ្នាក់ចរាចរណ៍សម្លាប់មនុស្សជាង ១ពាន់នាក់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៣ កក្កដា ២០១៥) ៖ យោងតាមរបាយការណ៍បូកសរុបលទ្ធផលការងាររយៈពេល ៦ខែ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ហាញថា ក្នុងរយៈពេល៦ខែ ឆ្នាំ២០១៥នេះ គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងចំនួន ២.៥១៤ លើក បណ្តាលឲ្យមនុស្សស្លាប់ ១.២២៩ នាក់ និងរងរបួស ចំនួន៤.០៩០ នាក់។
របាយការណ៍ដដែល បានឲ្យដឹងទៀតថា តួលេខនេះ ថយចុះ ៨៩ លើក ស្មើនឹង ៣% បើធៀបនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០១៤។ ដោយឡែកចំនួនអ្នកស្លាប់ បានកើនឡើងចំនួន ៥៩ នាក់ ហើយចំនួនអ្នករងរបួស ថយប្រមាណ៦%។
របាយការណ៍បានបញ្ជាក់បន្ថែមថា ដើម្បីទប់ស្កាត់នូវគ្រោះថ្នាក់ចរាចរណ៍នេះ មន្ត្រីនគរបាលចរាចរណ៍ បានខិតខំយ៉ាងខ្លាំង ក្នុងការរឹតបន្តឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក ៕