ឃាត់ខ្លួន បុរស ដែលទះកំផ្លៀង សិស្សស្រី ជាមន្រ្តីនៅ ទីស្តីការគណៈរដ្ឋមន្រ្តី
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៣ កក្កដា ២០១៥) ៖ ដោយសារតែ វិដេអូ មួយខ្សែ នៃជម្លោះ រហូត ផ្ទុះហឹង្សា ធ្វើអោយ បុរសម្នាក់ លើកដៃ ទះកំផ្លៀង សិស្សស្រីម្នាក់ នៅក្នុងបរិវេណសាលា បង្ករអោយមាន ការរិះគន់យ៉ាងចាស់ដៃ ពីសំណាក់ អ្នកលេង Facebook។
ទន្ទឹមនឹងគ្នានេះដែរ ប្រភពព័ត៌មាន ក្នុងស្រុកមួយ បានទម្លាយអោយដឹងថា ជនដៃដល់ ដែលទះកំផ្លៀងសិស្សស្រីម្នាក់នោះ ជា មន្ត្រី នៅទីស្តីការគណៈរដ្ឋមន្ត្រី ថែមទៀតផង។
ប្រភពព័ត៌មាន ដដែលបានបន្តអោយដឹងថា មន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី រូបនោះមានឈ្មោះថា ទេព ឃុន អាយុ ៤៩ឆ្នាំ ស្នាក់នៅសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ចំណែកឯជនរងគ្រោះ មានឈ្មោះថា ញ៉ែម ចាន់ធី អាយុ ១៦ឆ្នាំ ស្នាក់នៅសង្កាត់ បឹងកេងកង១ ខណ្ឌចំការមន។
នៅរសៀលថ្ងៃ ទី ០២ មិថុនា នេះជនដៃដល់ ត្រូវបាន ឃាត់ខ្លួន ហើយធ្វើការ សាកសួរ នៅអធិការនគរបាល ខណ្ឌចំការមនផងដែរ៕