ធ្លាក់​​យន្ដ​ហោះ​​​យោធា​​​ឥណ្ឌូ​នេស៊ី​​​អ្នកស្លាប់​​​កើន​​ដល់​​​ជាង​ ​១៤០​​នាក់​​

សារព័ត៌មាន​ Cambodia News

ឥណ្ឌូនេស៊ី (០២ កក្កដា ២០១៥) ៖ តាម​ការបញ្ជាក់​ពី​មន្ដ្រីប៉ូលិស​ឥណ្ឌូនេស៊ី​នៅ​ថ្ងៃ​០១​កក្កដា​នេះ ចំនួន​អ្នក​ស្លាប់​ដោយសារ​ធ្លាក់​យន្ដហោះ​យោធា​ឥណ្ឌូនេស៊ី កើនឡើង​ដល់​ជាង​១៤០​នាក់​ហើយ​។ យន្ដហោះ​ប្រភេទ​C-130​បាន​ធ្លាក់​ក្រោយ​ហោះ​ចេញ​ពី​មូលដ្ឋាន​បាន​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ រួច​ក៏​ធ្លាក់​ទៅលើ​សណ្ឋាគារ​និង​លំនៅដ្ឋាន​របស់​ប្រជាជន​នៅក្នុង​ក្រុង​Medan លើ​កោះ​ស៊ូ​ម៉ា​ត្រា​ប្រទេស​ឥណ្ឌូនេស៊ី​។​

​មន្ដ្រី​យោធា​ឥណ្ឌូនេស៊ី​បានបញ្ជាក់​ថា មាន​មនុស្ស​១២២​នាក់​នៅ​លើ​យន្ដហោះ គឺ​មាន​បុគ្គលិក​យោធា​និង​ក្រុមគ្រួសារ​របស់​ពួកគេ​។ ក្រោយពេល​យន្ដហោះ​ធ្លាក់ គេ​គ្មាន​សង្ឃឹម​ទេ​ថា​មនុស្ស​នៅលើ​យន្ដហោះ​អាចមាន​ជិវិត​រស់នោះ​។​បន្ទាប់ពី​កើត​ហេតុការណ៍ មនុស្ស​នៅលើ​ដី​តិច​ណាស់​១៩​នាក់​ក៏​បាន​ស្លាប់​ដែរ ហើយ​សាកសព​រកឃើញ​ត្រូវ​បញ្ជូន​ទៅ​ទុក​នៅ​មន្ទីរពេទ្យ​ក្នុង​ក្រុង​Medan​។​នេះ​បើ​តាម​ការបញ្ជាក់​ពី​មន្ទីរពេទ្យ​មួយ​ក្នុង​ក្រុង​៕

1

Related Articles

Back to top button
Close
Close