ទិវា​មច្ឆជាតិ ​បំផុសស្មារតី​ប្រជាពលរដ្ឋ​ឲ្យ​បញ្ឈប់​ការនេសាទ​ល្មើស ច្បាប់

សារព័ត៌មាន​​ Cambodia News​/

ភ្នំ​ពេញ​ (០១ មិថុនា ២០១៥) ៖ នៅ​ព្រឹក​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ ២០១៥​នេះ សម្តេច​ហ៊ុន សែន បន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រារព្ធ​ទិវា​មច្ឆជាតិ ១ កក្កដា ខួប​លើក​ទី ១៣​ឆ្នាំ (១ កក្កដា ២០០២-១ កក្កដា ២០១៣) នៅ​ឃុំ​ទួល​ព្រះ​ឃ្លាំង ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម​។ សម្តេច ចូ​ម​រួម​ព្រលែង​កូន​ត្រី​ចំនួន ១​លាន​ក្បាល​នៅក្នុង​ទិវា​នេះ​ផងដែរ ដើម្បី​បង្កើន​ទិន្នផល​ត្រី​នៅក្នុង​ផ្ទៃ​ទឹកសាប​របស់​កម្ពុជា​។​   ​

នៅក្នុង​ពិធី​នេះ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា មន្ត្រីរាជការ កងកម្លាំង ប្រដាប់ អាវុធ ក្នុង​ខេត្ត សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​។​   ​ទិវា​មច្ឆជាតិ ១ កក្កដា ត្រូវបាន​រៀបចំ​ឡើងជា​រៀងរាល់ឆ្នាំ ចាប់តាំងពី​ឆ្នាំ​២០០២​មក​។

គួរ​បញ្ជាក់​ថា ទិវា​នេះ ប្រារព្ធ​ឡើង ដើម្បី បំផុស​ចលនា​ប្រជាពលរដ្ឋ​ឱ្យ​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​ថែរក្សា​ធនធាន​មច្ឆជាតិ ក៏ដូចជា​ធនធាន ធម្មជាតិ​ក្នុង​ផ្ទៃ ទឹក​ឲ្យ​បាន​ស្ថិតស្ថេរ និង​ជួយ​បង្កើន​ផល​ត្រី​។ ជាពិសេស​បំផុសស្មារតី​ប្រជាពលរដ្ឋ​ឲ្យ​បញ្ឈប់​ការនេសាទ​ល្មើស ច្បាប់ ដែល​នាំ​ឲ្យ​ហិនហោច​ដល់​មច្ឆជាតិ​៕

1

 

 

Related Articles

Back to top button
Close
Close