គ្រោះថ្នាក់ចរាចរណ៏ ថ្ងៃ30 មិថុនា ស្លាប់៧នាក់ រងរបួសធ្ងន់ស្រាល ១៩នាក់
សារព័ត៌មាន Cambodia News/
ភ្នំពេញ(០១ កក្កដា ២០១៥) ៖ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន ១២លើក ក្នុងនោះយប់ ៤លើក,បណ្តាលអោយមនុស្សស្លាប់ ៧នាក់ (ស្រី២នាក់) រងរបួសធ្ងន់ ១៣នាក់ (ស្រី៣នាក់) និងរបួសស្រាល ៦នាក់ (ស្រី២នាក់) នេះបើយោងតាមរបាយការពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង១២លើកនេះ បានបង្កឲ្យមានការខូចខាតយានយន្តសរុប ១៧គ្រឿង ក្នុងនោះមានម៉ូតូចំនួន ១០គ្រឿង,រថយន្តធុនតូច ៧គ្រឿង និងថ្មើរជើង ៤នាក់។ប្រភពព័ត៌មានខាងលើប្រាប់បន្តថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន ៦លើក,ស្រវឹង ៣លើក,ប្រជែងគ្រោះថ្នាក់ ១លើក,មិនគោរពសិទ្ធ ១លើក និងបត់គ្រោះថ្នាក់ ១លើកចំពោះអ្នកជិះម៉ូតូគ្រោះថ្នាក់ដោយមិនបានពាក់មួកសុវត្ថិភាពចំនួន ១៤នាក់ (យប់ម្នាក់)។
យោងតាមរបាយការពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥ រថយន្តទាំងអស់ដែលត្រូវផាកពិន័យសរុបចំនួន ៦៣៨គ្រឿង (រថយន្តធំ ១៨៤គ្រឿង) ស្មើនិង ៦៥៩ករណី,ករណីល្មើសក្រដាសស្នាម ៤៣១ គ្រឿង ស្មើនឹង ៤៣១ករណី,ចំណែកករណីល្មើសបច្ចេកទេស ២០៧គ្រឿង ស្មើនឹង ២២៨ករណី ។ ដោយឡែកម៉ូតូត្រូវបានពិន័យសរុបចំនួន១.៥៧៩គ្រឿង៕