អាវុធហត្ថលើផ្ទៃប្រទេស មិនទទួលខុសត្រូវចំពោះព័ត៌មានចេញពីបណ្តាញសង្គម ក្លែងបន្លំ

សារព័ត៌មាន​​ Cambodia News​/

ភ្នំពេញ ៖ កាល​ពី​ថ្ងៃ​ទី​១៨ មិថុនា ម្សិល​មិញ​ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ ដោយ​ប្រកាស​មិន​ទទួលខុសត្រូវ​នូវ​ការផ្សាយ​ព័ត៌មាន​ទាំងឡាយណា​ចេញពី​បណ្តាញ​ព័ត៌មាន​សង្គម​មួយចំនួន ដែល​បាន​ប្រើប្រាស់​ឈ្មោះ​ថ្នាក់ដឹកនាំ រូប​សញ្ញា (​អហ​) និង​ឈ្មោះ​ស្ថាប័ន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស។​

​សេចក្តីប្រកាស​បានបញ្ជាក់​ថា បណ្តាញ​ព័ត៌មាន​សង្គម​ដែល​ទទួលស្គាល់​ដោយ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស គឺជា Facebook មាន​រូប​សញ្ញា (​អហ​) និង​ឈ្មោះ Grk Opc ដែល​ជាការ​សម្គាល់​ការិយាល័យ​ទំនាក់ទំនង​សាធារណៈ​, រូប​សញ្ញាណ អាវុធហត្ថ​ជិះ​ម៉ូតូ​អម និង​ឈ្មោះ ទស្សនា​វ​ដ្តី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​រូប​សញ្ញាណ (​អហ​) និង​ឈ្មោះ Spokesman of GRK៕

2

1

Related Articles

Back to top button
Close
Close