MERS ឆ្លងចូលមកដល់ប្រទេសថៃហើយ

សារព័ត៌មាន​​ Cambodia News/

ថៃ (១៨ មិថុនា ២០១៥) ៖ ទីភ្នាក់ងារ​ព័ត៌មាន​ Post​ Today​ បាន​ផ្សព្វ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៨​ ខែមិថុនា​ ឆ្នាំ​២០១៥​នេះ​ ថា​ ជន​រង​គ្រោះ​ម្នាក់​ មាន​ផ្ទុក​វីរុស​MERS​ ​ ( Middle East Respiratory Syndrome )ឬហៅ ​ជំងឺ​ផ្លូវ​ដង្ហើម​មជ្ឈឹម​បូព៌ានេះ​ នៅ​ក្នុង​ប្រទេស​ថៃ​។​

​ក្រសួងសុខាភិបាល​សាធារណៈ​ថៃ ​បាន​ចេញ​ការ​ព្រមាន​កាលពី​២​ស​ប្តា​ហ៍​មុន​ម្ល៉េះ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​នៅ​តាម​មន្ទីរ​សុខាភិបាល​នានា​ទូ​ទាំង​ប្រទេ​ស​​ឲ្យ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ករណី​MERS​ នេះ​ ជា​ពិសេស​អ្នក​ទាំងឡាយ​ណា​ដែល​ទើប​ត្រឡប់​មក​ពី​ប្រទេស​មជ្ឈិមបូព៌ា​។​ ​

គួរបញ្ជាក់ថា កាលពីសប្តាហ៍កន្លងទៅនេះ អង្គការសុខភាពពិភពលោក (WHO)បានចេញសេចក្តីថ្លែងការណ៍ព្រមានជាអន្តរជាតិ អំពី​ការ​រីក​រាល​ដាលនៃជំងឺ MERS​ ដែលគ្មានថ្នាំព្យាបាល ដែល​មាន​អការៈ​រោគ​ស្រដៀង​នឹងជំងឺ SARS នេះ ក៏ប៉ុន្តែក្រៅពីប្រទេស អារ៉ាប៊ី សាអូឌីត និង កូរ៉េ​ខាង​ត្បូង គេពុំទាន់ឃើញមានប្រទេសណាផ្សេងទៀតទេ ដែល​មាន​អ្នក​កើត​ជំងឺ​នេះឡើយ៕

1

 

Related Articles

Back to top button
Close
Close