កម្ពុជាប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្ដេចម៉ែ គម្រប់ ៧៩ យាងចូល ៨០ ព្រះវស្សា
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៨ មិថុនា ២០១៥) ៖ នៅថ្ងៃព្រហស្បតិ៍ ទី ១៨ ខែ មិថុនា ឆ្នាំ ២០១៥ ស្អែកនេះ ព្រះរាជាណាចក្រកម្ពុជា នឹងប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៧៩ យាងចូល ៨០ ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។
ដើម្បីអបអរសាទរព្រះរាជពិធីនេះ ប្រមុខរាជរដ្ឋាភិបាល ប្រធានស្ថាប័នជាតិកំពូលៗ មន្ត្រីរាជាការ និងថ្នាក់ដឹកនាំស្ថាប័នរដ្ឋឯកជន ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ជាបន្តបន្ទាប់បានបានផ្ញើសារថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៧៩យាងចូល ៨០ ព្រះវស្សា។
មន្ត្រីគ្រប់ជាន់ថ្នាក់កងកម្លាំងប្រដាប់ អាវុធ និងប្រជាពលរដ្ឋ ទូទាំងប្រទេសកម្ពុជា សូមថ្វាយព្រះពរជូនសម្តេចម៉ែ ប្រកបដោយព្រះរាជសុខភាពល្អបរិបូរ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណវាងវៃ ព្រះជន្មាយុយឺនយូរ ដើម្បីព្រះអង្គទ្រង់គង់ប្រថាប់ជាម្លប់ ដ៏ត្រជាក់សម្រាប់ប្រជារាស្ត្រខ្មែរបានយូរអង្វែងតរៀងទៅ៕