ទទួល​ទាន​តែ​ត្រជាក់​រាល់​ថ្ងៃ​ប្រឈម​ក្រួស​ក្នុង​តម្រង​នោម​

សារព័ត៌មាន​ Cambodia News/

សុខភាព​ (១៧ មិថុនា ២០១៥) ៖ ពេល​អាកាសធាតុ​ក្ដៅ​​ អ្នកណា​ក៏​ចង់រក​ភេសជ្ជៈ តែ​ត្រជាក់ៗ ​​មក​ទទួល​ទាន​​ឲ្យ​បាត់​ក្ដៅ ប៉ុន្ដែ សម្រាប់​មនុស្ស​មួយ​ចំនួន មិន​ថា​ក្ដៅ ឬ​ត្រជាក់ ត្រូវ​កុម្ម៉ង់​តែ​ត្រជាក់​រាល់ថ្ងៃ ប៉ុន្ដែ ដឹង​ឬទេ​ថា ការទទួល​ទាន​តែ​ត្រជាក់ ជាប្រចាំ​អាច​បង្ក​ទុក្ខទោស​ដល់​សុខភាព​បាន​។​

​ក្នុង​តែ​ត្រជាក់​មាន​អាស៊ីដ​អុក​សាលី​ក ​ប្រមូលផ្ដុំ​ច្រើន បង្ក​ឲ្យ​កើតជា​កំណក​​​តូចៗ​របស់​សារធាតុ​រ៉ែ និង​អំបិល ក្នុង​ទឹកនោម​ នៅ​ពេល​​វា​ធំ​ឡើងៗ​រហូត​ទៅ​តោង​ជាប់ នឹង​បំពង់​ទឹកនោម​ នៅ​ប្លោកនោម អាចធ្វើ​ឲ្យ​កើត​ក្រួស​ក្នុង​តម្រងនោម​បាន​។

ក្នុង​តែ​ក្ដៅ​ក៏មាន​អាស៊ីដ​អុក​សាលី​ក​ដែរ ប៉ុន្ដែ​ឳ​កាស​បង្ក​ឲ្យ​កើត​ក្រួស​ក្នុង​តម្រងនោម មិនមែនជា​ការងាយ ដូច​ក្នុង​តែ​ត្រជាក់​ទេ​៕

COL

 

Related Articles

Back to top button
Close
Close