ព្រះ​មហាក្ស​ត្រ​ប្រកាស​​ឲ្យ​​ប្រើ​​ប្រាស់​​ច្បាប់​​​ស្តី​ពី​​ការ​ត្រួត​ពិនិត្យ​​ផលិត​ផល​​ថ្នាំ​ជក់​​

សារព័ត៌មាន​​ Cambodia News​/

ភ្នំពេញ( ១២ មិថុនា ២០១៥) ៖ ព្រះមហាក្សត្រ​ ព្រះបាទនរោត្តមសីហមុនី បានប្រកាសឲ្យ​ប្រើប្រាស់​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ ដែលច្បាប់នេះ​​នឹង​ដាក់ទោស​ទណ្ឌ​ជាប់ពន្ធនាគារ និង​ការពិន័យជាប្រាក់​ចំពោះ​អ្នក​លក់ និង​អ្នកចែកចាយ​ផលិត​ផល​ថ្នាំ​ជក់​​ ដែល​ប្រព្រឹត្ត​ខុស​​តាម​​ការកំណត់។​

សេចក្តីព្រាង​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ ត្រូវ​បាន​​​រដ្ឋសភា​បាន​អនុម័តកាលពីថ្ងៃ​ទី​០៨​ខែ​មេសា ​ឆ្នាំ​២០១៥។ ព្រះរាជក្រម ដែល​ចុះព្រះហត្តលេខាដោយ​ព្រះមហាក្សត្រ ​នៅ​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០១៥ ឲ្យ​ដឹង​ថាច្បាប់​នេះមាន​ ១៣​ជំពូក និង​​៤៩មាត្រា ដែល​មាន​គោល​បំណង​ដើម្បី«ការពារ​សុខភាពសាធារណៈ និង​កាត់​បន្ថយ​ផល​ប៉ះពាល់ដល់​សុខភាព សេដ្ឋកិច្ច សង្គម​ និង​បរិស្ថាន​ ដែល​បណ្តាល​មក​ពីផលិត​ផលថ្នាំជក់​​»

បើតាម​ច្បាប់នេះ ចំពោះ​ការ​ដាក់តាំងបង្ហាញ​កញ្ចប់​ផលិត​ផល​ថ្នាំជក់​ធម្មតា អាច​ធ្វើ​ទៅ​បាន​តែ​នៅ​នឹង​កន្លែង​​​លក់ ឬ​តូប​លក់ ឬ​ក្នុង​ហាង​លក់​បារីផ្ទាល់​តែ​ប៉ុណ្ណោះ។

យោង​តាម​ច្បាប់នេះ ផលិត​ករ​ថ្នាំជក់​ក្នុង​ស្រុក និង​អ្នកនាំចូល​ផលិតផល​ថ្នាំជក់​គ្រប់ប្រភេទ សម្រាប់​ធ្វើ​ការ​ចែក​ចាយ​ លក់ និង​ប្រើ​ប្រាស់​ដែល​មិន​អនុវត្ត​ទៅ​តាម​ការកំណត់​របស់​ច្បាប់ នឹង​ត្រូវ​ពិន័យ​ជាប្រាក់​​ចន្លោះពី​១លានទៅ​២០​លាន​រៀល និង​ការជាប់ពន្ធនាគារ​ពី​១ខែ​ទៅ​៦ខែ​។​

ជន​ណា​ដែល​លក់​ឬ​ចែក​ចាយផលិតផលថ្នាំជក់​គ្រ​ប់ប្រភេទ​នៅ​ក្នុង​បរិវេណ​នៃ​គ្រឹះ​ស្ថាន​សិក្សា គ្រឹះ​ស្ថាន​​សុខាភិបាល សួនកុមារ គ្រឹះស្ថាន​សាសនា សារមន្ទីរ រមណីយដ្ឋាន​ប្រវត្តិសាស្រ្ត​ កន្លែង​ហាត់ប្រាណ ស្ថានីយប្រេងឥន្ធនៈ និង​​កន្លែង​ងាយ​ឆាបឆេះ ត្រូវពិន័យ​ជា​ប្រាក់​ពី​១០ម៉ឺន​ទៅ​១លានរៀល​៕

1

 

Related Articles

Back to top button
Close
Close