ចន ច័ន្ទលក្ខិណា ប្រកាសចំណងស្នេហ៍ថ្មី ជាសារធាណៈ

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ( ១២ មិថុនា ២០១៥) ៖ ថ្មីៗនេះក្នុងគណនីហ្វេសប៊ុក របស់​អ្នក​នាង​ចន ច័ន្ទលក្ខិណា បាន​បង្ហោះ​រូប​ថត​គំនូរមួយសន្លឹក ជាមួយនឹងគូស្នេហ៍ របស់​នាង ជាសាធារណៈតែម្តង  ដែល​នេះ​ប្រហែលជានាង គិតថា វា​គួរ​តែ​ដល់​ពេល ប្រកាស​ជាសារ​ធាណៈ ​ថានាងពិតជា មានចំណងស្នេហ៍ថ្មី ជា​មួយ​នឹង បុរស ពោះម៉ាយ រូបសង្ហារម្នាក់នោះមែន។

ក្នុងនោះដែរ នាងបានសរសេរខាងលើរូបថតថា “អរគុណចំពោះ ការ​ផ្តល់​សុភមង្គល នៅក្នុងថ្ងៃទិវានៃក្តីស្រឡាញ់  ខ្ញុំទើបតែហ៊ានបង្ហោះវា  អរគុណ​នូវអ្វីគ្រប់យ៉ាង ដែលអ្នកធ្វើចំពោះខ្ញុំ អរគុណសម្រាប់ ក្តី​ស្រឡាញ​ពិត​ប្រាក​ដរ​បស់អ្នក អរគុណចំពោះការមើលថែ អរគុណ​សម្រាប់​ទំនួល​ខុស​ត្រូវ មកលើខ្ញុំ អរគុណចំពោះការគ្រប់គ្រងរបស់អ្នក ទោះបីអ្នក មិន​មែន​ជា​អ្នក​មានក៏ដោយ… ស្រឡាញ់អ្នក “។

ចំពោះសារ និងអមជាមួយនឹងរូបថត របស់នាង ពិត​ជា​បញ្ជាក់​យ៉ាង​ច្បាស់​ថា អ្នកនាង ចន ច័ន្ទលក្ខិណា ហ៊ានទាក់ទងគ្នា ដោយបើកចំហរ និង​លែង​ខ្លាច​ភ្នែក​មហាជន ដែលសម្លឹងមកមើលរូបនាង ជា​មួយ​នឹង​គូស្នេ​ហ៍​ទៀត​ហើយ៕

1

34

Related Articles

Back to top button
Close
Close