លោក​​ ហ៊ុន សែន ​​ក្លាយជា​​ប្រធាន​ស្តីទី​​គណបក្ស​​ប្រជាជនកម្ពុជា

សារព័ត៌មាន​ Cambodia News​/

​ភ្នំពេញ (០៩ មិថុនា ២០១៥) ៖ លោក សួស យ៉ារ៉ា អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ថ្លែឲ្យ​ដឹង​នា​យប់​ថ្ងៃ​ទី​០៨ ខែ​មិថុនា​ ​ថា តាម​គោលការណ៍​គណបក្ស ​ពេលនេះ លោក​ ហ៊ុន សែន អនុប្រធាន​គណបក្ស​ប្រជាជនកម្ពុជា ត្រូវ​ឡើង​ជា​ប្រធាន​ស្តីទី​នៃ​គណ​បក្ស​​ប្រជាជន​កម្ពុជា ហើយ​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា នឹង​រៀបចំ​បោះឆ្នោត​ធ្វើជា​ប្រធាន​ជា​ផ្លូវការ​នាពេល​ខាង​មុខនេះ​។​

​លោក សួស យ៉ារ៉ា បាន​ថ្លែងយ៉ាងដូច្នោះ បន្ទាប់ពី ​លោក​ ជា ស៊ីម ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ទទួលមរណភាព​នៅម៉ោង ៣៖៤៥នាទី រសៀល ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៥ ក្នុងជន្មាយុ ៨៣ឆ្នាំ ដោយជរាពាធ ។​ ​

​អ្នកនាំពាក្យ​គណបក្ស ប្រជាជន​កម្ពុជា​រូបនោះ​បាន​បន្ថែមថា ការបោះឆ្នោត​ជ្រើសរើស​ប្រធាន​គណបក្ស​ប្រជាជនកម្ពុជា នឹង​ធ្វើឡើង​ដោយ​គណៈកម្មាធិការ​កណ្តា​ល គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ពេល​ឆាប់ៗ​នេះ ហើយ​ការ​បោះឆ្នោត​ជ្រើសរើស អនុប្រធាន​គណបក្ស​ក៏​ដូច្នេះ​ដែរ​​៕

Ng

 

Related Articles

Back to top button
Close
Close