ក្រសួង​អប់រំ ចេញសេចក្ដីប្រកាស​​បដិសេធ​​ការ​បង់​ប្រាក់ ​ជា​​ថ្នូរ​​ផ្ដល់​​អាហា​រូបករណ៍​​

សារព័ត៌មាន​​ Cambodia News​/

ភ្នំ​ពេញ​ (០៥ មិថុនា ២០១៥) ៖ កាលពី​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៥ ​​ក្រសួង​អប់រំ យុវជន និង​កីឡាបាន ចេញសេចក្ដីប្រកាស​ព័ត៌មានឱ្យដឹងថា ក្នុង​រយៈពេល កន្លងមកនេះ មាន​អង្គការ និង​ក្រុមហ៊ុន​មួយចំនួន បាន​ផ្សព្វផ្សាយ នៅតាម​ទីសាធារណៈ និង​នៅតាម​សាលារៀន នានា​ដោយផ្ទាល់ ដើម្បី​អូសទាញ​សិស្ស និង​អាណាព្យាបាល ឱ្យបំពេញ​បែបបទ និង​បង់ប្រាក់ ជា​ថ្នូរ​នឹង​ការ សន្យា ផ្ដល់​អាហារូបករណ៍ ឬ​ផលប្រយោជន៍​ផ្សេងៗ ដោយ​ពុំមាន លិខិតបទដ្ឋាន ច្បាស់លាស់​ឡើយ​។​

ចំពោះ​បញ្ហា​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា បានប្រកាស​បដិសេធថា ​ក្រសួង​ពុំមាន​ចេញ​គោលការណ៍ អនុញ្ញាតឱ្យ​អង្គការ​​ជា​ដៃគូ​អភិវឌ្ឍន៍ និង​ក្រុមហ៊ុន ដែល​ធ្វើ​សកម្មភាព ជួយ​ដល់​វិស័យ​អប់រំ ធ្វើ​សកម្មភាព “​តាម​រូបភាព​បង់ប្រាក់​ឡើយ​” ដើម្បី​ជៀសវាង​ការបោកប្រាស់ ដែល​អាច​កើតឡើង ជាយថាហេតុ​៕​ ដោយ៖ ហេង នាង​

N1 - Copy

N1

Related Articles

Back to top button
Close
Close