ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផាអំពាវនាវឲ្យមានការផ្តល់ជំនួយ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៤ មិថុនា ២០១៥) ៖ ប្រធាន និងជាស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា លោក Beat Richner អំពាវនាវឲ្យមានការផ្តល់ជំនួយដល់មន្ទីរពេទ្យ ខណៈមន្ទីរពេទ្យកំពុងស្ថិតក្នុងភាពលំបាក។
លោក Beat Richner សរសេរនៅលើហ្វេសប៊ុករបស់លោក នៅថ្ងៃអង្គារ ដោយអំពាវនាវដល់ប្រជាជនកម្ពុជាទាំងអស់ និងអ្នកគាំទ្រអន្តរជាតិ ផ្ដល់ជំនួយ និងការបរិច្ចាគបន្ថែមដល់មន្ទីរពេទ្យគន្ធបុប្ផា លោកសរសេរថា មូលនិធិសម្រាប់មន្ទីរពេទ្យគន្ធបុប្ផា កំពុងតែទទួលបានជំនួយតិចជាងជំនួយ កាលពីឆ្នាំ២០១២។
លោក Beat Richner លើកឡើងថា ជារៀងរាល់ថ្ងៃ មន្ទីរពេទ្យ បានចំណាយថវិកា១២ម៉ឺនដុល្លារក្នុងការព្យាបាលកុមារលោកថា ប្រសិនបើមិនមានជំនួយនោះទេ មន្ទីរពេទ្យគន្ធបុប្ផា មិនអាចជួយក្មេងៗទាំងនោះបានទេ៕