ចប់ការប្រកួត កម្ពុជា បានត្រឹមស្មើ ឡាវ

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ (០៣ មិថុនា ២០១៥) ៖ នៅទីបំផុតនៃការប្រកួត មិត្តភាព​រវាង​កម្ពុជា​ និង ឡាវ នៅ ពហុកីឡា​ដ្ឋាន​ជាតិ​អូឡាំពិក នាយប់ថ្ងៃទី០២ ខែ​ឧសភា​នេះ ជាលទ្ធផលកម្ពុជា ស្មើឡាវ ១ទល់នឹង១ ។

នៅនាទី ៤៦ កម្ពុជា បានស៊ុតបញ្ចូលទីរបស់ឡាវ ១-០ ដោយ​កីឡាករ​ខ្សែ​ប្រយុទ្ធ ឃួន ឡាបូរ៉ាវី  ហើយ​៣នាទីក្រោយមក ឡាវ​បាន​សង​សឹក​កម្ពុជា  ១គ្រាប់វិញ នៅនាទី៤៩ ដោយកីឡាករ Phimmasel។

រហូតដល់បញ្ចប់នៃការប្រកួតពេញម៉ោងគឺកម្ពុជា ១ និងឡាវ ១ ដែល​ជា​ការ​ធ្វើ​ឲ្យអ្នកទស្សនាជាង ២ម៉ឺននាក់មានខក ចិត្តជាខ្លាំង មិន​ដូច​ពេល​បំបាក់ ម៉ាកាវ ៣-០ នោះឡើយនៅស្តាតចាស់ក្នុងវគ្គជម្រុះ World Cup 2018 ៕

N2

Related Articles

Back to top button
Close
Close