យុវវ័យមួយចំនួនកំពុងភ្លើតភ្លើននឹងស្នេហាដ៏មហាស្រើបស្រាល
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០២ មិថុនា ២០១៥) ៖ ថ្វីដ្បិតជារឿងបុគ្គលរបស់សិស្សសាលា ឬរបស់យុវជនមួយចំនួនក៏ដោយពាក់ព័ន្ធទៅនឹងចំណេះដឹងស្នេហា និងការប្រព្រឹត្តដ៏ភ្លើតភ្លើនរបស់យុវជនទាំងនោះ គឺបង្កនូវការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយពួកគេបានបង្ហាញនូវសកម្មភាពស្នេហាដ៏មហាស្រើបស្រាលដូចជាការបឺតជញ្ជក់មាត់គ្នាតាមទីសាធារណៈ និងបង្ហោះតាមបណ្តាញព័ត៌មានសង្គម Facebook ចែកចាយដល់មិត្តភក្តិបានទស្សនាតៗគ្នាជាដើម។
អំពើភ្លើតភ្លើនស្រើបស្រាលក្នុងរឿងស្នេហាប្រុស-ស្រីរបស់យុវជនទាំងនោះបានបង្ហាញនូវផលអវិជ្ជមានច្រើនយ៉ាងដូចជា ការសិក្សារៀនសូត្រធ្លាក់ចុះ អាម៉ាស់មុខដល់ឪពុក-ម្តាយ ឬអាណាព្យាបាល បង្ហាញអំពីសីលធម៌សង្គមធ្លាក់ចុះ ហើយអាចឈានធ្វើឲ្យធនធានមនុស្សគ្មានគុណភាពពិតប្រាកដ៕