សិក្ខាសាលា ស្តីពីការប្រែប្រួលអាកាសធាតុកសិកម្ម និងសន្តិសុខស្បៀង
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៨ ឧសាភ ២០១៥) ៖ នៅព្រឹកថ្ងៃទី២៨ ខែឧសភានេះ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានរៀបចំសិក្ខាសាលាចំនួនពីរថ្ងៃ ២៨ – ២៩ ស្តីពី ការប្រផ្តុំចំណេះដឹងវិទ្យាសាស្ត្រសម្រាប់ការប្រែប្រួលឱកាសធាតុកសិកម្ម និងសិន្តសុខស្បៀង នៅសណ្ឋាគារកាំបូឌីយ៉ាណា ក្រោមវត្តមានលោកទីសុគន្ធ រដ្ឋលេខាធិការក្រសួងកសិកម្ម និងអ្នកសារព័ត៌មានពីបណ្តាខេត្ត និងរាជធានីភ្នំពេញ។
សិក្ខាសាលានេះធ្វើឡើងក្នុងនៃប្រមូលផ្តុំចំណេះដឹងវិទ្យសាស្ត្រសម្រាប់ការប្រែប្រួលអាកាសធាតុកសិកម្មនិងសន្តិសុខស្បៀងជូនដល់សិក្ខាកាមដែលជាអ្នកសារព័ត៌តំណាងស្ថាប័នពាក់ពន្ធ័នានាដើម្បីយកទៅផ្សព្វផ្សាយបន្តជូនដល់ប្រជាពលរដ្ឋនិងសាធារណះជនទូទៅឲ្យយល់ដឹងនិងមានវិធានការចូលរួមការពារនិងទុបស្កាតរាល់បញ្ហាដែលអាចកើតជាយកថាហេតុនៅកម្ពុជាពិសេសទៅលើការប្រែប្រួលអាកាសធាតុលើវិស័យកសិកម្មនិងសន្តិសុខស្បៀង ៕ ដោយ៖ ហេង នាង