ប្រសារចាប់រំលោភម្តាយក្មេក វ័យ៧៨ឆ្នាំ ត្រូវសមត្ថកិច្ចឃាត់ខ្លួន
សារព័ត៌មាន Cambodia News/
ត្បូងឃ្មុំ(២៥ ឧសភា ២០១៥) ៖ កាលពីថ្ងៃទី២៣ ខែឧសភាបុរសពោះម៉ាយម្នាក់ បន្ទាប់ពីបុរសរូប ត្រូវបាន សមត្ថកិច្ចឃាត់ខ្លួន ពីបទចាប់រំលោភម្តាយក្មេក អាយុ៧៨ឆ្នាំ បាន សម្រេច ចំនួន៥ដង ក្រោយប្រពន្ធស្លាប់ចោល។
បុរសជាកូនប្រសា ឈ្មោះ សុភាព រូបនេះ ត្រូវប្រពន្ធស្លាប់ចោល៦ខែមកហើយ ដោយបានរស់នៅជាមួយកូនចំនួន៣នាក់ ក្នុងនោះកូនបងគេប្រុសអាយុ១៧ឆ្នាំ ព្រមទាំងម្តាយក្មេក ឈ្មោះ ឌ.អ អាយុ៧៨ឆ្នាំ។ [ អានបន្ត ]
ក្រោយពីបានរំលោភបំពេញចំណងកាមតណ្ហាហើយ កូនប្រសាប្រុសនេះបានគំរាមម្តាយក្មេកមិនឲ្យយករឿងហេតុដែលបានកើតឡើងប្រាប់ទៅដល់អ្នកណាឡើយ។
ដោយសារតែម្តាយក្មេកចេះ តែខ្លាចកូនប្រសាក៏សុខចិត្តសម្ងំនៅស្ងៀម តែក្រោយៗមកទៀតពេលដែលកូនប្រសាចាប់រំលោភបានសំរេចបន្តបន្ទាប់រហូតដល់ទៅ៥ដង ធ្វើឱ្យម្តាយក្មេកទ្រាំទ្រលែងបាន បានរត់ទៅប្រាប់កូនបង្កើតនៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ទើបកូនៗនាំគ្នាប្តឹងមកសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍រដ្ឋបាលឃុំស្រឡប់ដើម្បីឲ្យជួយអន្តរាគមន៍ឃាត់ខ្លួនតែម្តង៕