នាយករដ្ឋមន្ដ្រី ឧបត្ថម្ភថវិកា ២លានរៀល សម្រាប់អ្នកស្លាប់ និង ១លានរៀល សម្រាប់អ្នករងរបួស
សារព័ត៌មាន Cambodia News /
ភ្នំពេញ (២០ ឧសភា ២០១៥) ៖ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន និង សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភថវិកា ចំនួន២លានរៀល ជូនគ្រួសារសពជនរងគ្រោះ ដែលបានបាត់បង់ជីវិតចំនួន ១៨នាក់ និង ១លានរៀល សម្រាប់អ្នករងរបួស ដែលស្លាប់និងរងរបួសនៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ដោយសារ រថយន្តក្រុងវៀតណាម បុករថយន្តដឹកកម្មករ នៅខេត្ដស្វាយរៀង កាលពីព្រឹកមិញ ។ [ អានបន្ត ]
ថវិការបស់សម្ដេចតេជោ ហ៊ុន សែន ខាងលើនេះ ធ្វើឡើងតាមរយៈលោកស្រី ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន ដែលបច្ចុប្បន្នកំពុងចុះជួយអន្ដរាគមន៍ និងសួរសុខទុក្ខអ្នកជំងឺ នៅឯខេត្ដស្វាយរៀង ៕