ជនបរទេសនិង ប្រជាជនកម្ពុជាកើតចម្ងល់ពីសម្លដាក់ត្រីដែក (មានវីដេអូ)

សារព័ត៌មាន​ Cambodia News​/

សុខភាព (១៩ ឧសភា ២០១៥) ៖ កាល​ពី​ថ្មីៗនេះ​ សារព័ត៌មាន BBC ​​របស់​អង់គ្លេស បាន​ចុះ​ផ្សាយ​អត្ថបទ​មួយ និយាយ​ពី​ការ​ប្រើ​ត្រី​ដែក​​ដាក់​ក្នុង​សម្ល​របស់​ប្រជាជន​កម្ពុជា អាច​មាន​ប្រសិទ្ធភាព​ព្យាបាល​ជំងឺ​ខ្វះ​គ្រាប់​ឈាម។

ចំ​ពោះ​ព័ត៌មាន​នេះ​បាន​ធ្វើ​ឲ្យ​ជន​បរទេស​រួម​ទាំង​ប្រជាជន​កម្ពុជា​មួយ​ចំនួន​ធំ​កើត​ជា​ចម្ងល់ ​ព្រោះ​កន្លង​មក​​មិន​ធ្លាប់​បាន​ឮ​ផង បើ​ទោះបី​​ជាវិធីនេះ​​កើត​មាន​នៅ​ប្រទេស​​ខ្មែរ​ក៏ដោយ​។ [ អានបន្ត ] 

វិធីសាស្ត្រ​ដាក់​ត្រី​ដែក​ព្យាបាល​ជំងឺ​ខ្វះ​ឈាម​នេះ ​ដំ​បូងឡើយ​​មាន​ជន​ជាតិ​កាណាដា​ម្នាក់​ឈ្មោះ Christopher Charles ​បាន​សិក្សា​តាម​រយៈ​ការ​ស្រាវជ្រាវ​ពី​មុន​មក​ថា ចម្អិន​អាហារ​នៅ​ក្នុង​ឆ្នាំង​ដែក​អាច​បង្កើន​សារជាតិ​ដែក ដែល​ជួយ​ឲ្យ​ព្យាបាល​ជំងឺ​ខ្វះ​ឈាម​ដូច​នេះ​ហើយ ទើប​លោក​សម្រេច​ចិត្ត​ណែនាំ​ប្រជាជន​កម្ពុជា ឲ្យ​ដាក់​ដុំ​ដែក​រូប​ត្រី​ចូល​ទៅ​ក្នុង​ឆ្នាំង​សម្ល។

បច្ចុប្បន្ន​ប្រហែល ២៥០០​គ្រួសារ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា កំពុង​ប្រើប្រាស់​ត្រី​ដែក ដើម្បី​កុំ​ឲ្យ​មាន​ជំងឺ​ខ្វះ​ឈាម។ ក្រុម​ហ៊ុន​ផលិត​ត្រី​ដែក Lucky Iron Fish បាន​ឧបត្ថម្ភ​ត្រី​ដែក​ជិត ៩០០០ ដល់​មន្ទីរពេទ្យ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ ត្រី​ដែក​នីមួយៗ​មាន​ប្រវែង ៧,៦​សង់ទីម៉ែត្រ និង​ទម្ងន់​ប្រហែល ២​ខាំ។

ស្ត្រី​ម្នាក់​ព្រម​ទាំង​កូន​ស្រី ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​សាកល្បង​នា​ខេត្ត​ព្រះ​វិហារ បាន​ប្រាប់​សារព័ត៌មាន BBC ថា ពួក​គេ​នឹង​​ប្រើ​ត្រី​ដែក​ពេល​ចម្អិន​អាហារ។ លទ្ធផល​ធ្វើ​តេស្តឈាម បាន​បង្ហាញ​ថា​ពួក​គេ​មាន​បញ្ហា​កង្វះ​ជាតិ​ដែក ដូច​នេះ​ហើយ​ទើប​ពួក​គេ​ប្រើប្រាស់​ត្រី​ដែក​ដើម្បី​ព្យាបាល​ជំងឺ៕

N2

 

 

Related Articles

Back to top button
Close
Close