ឆេះបន្ទប់អគារសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលស្លាប់បុរសម្នាក់ (មានវីដេអូ)
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៨ ឧសភា ២០១៥) ៖ កាលពីទីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥ នៅវេលាម៉ោង ៧និង៣០នាទីព្រឹក បុរសម្នាក់ជាបុគ្គលិកសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលបានបាត់បង់ជីវិតនៅលើកៅអី ខណៈដែលមានអគ្គីភ័យមួយឆាបឆេះក្នុងបន្ទប់ នៃអគារមួយ។ [ អានបន្ត ]
បុរសរូបនេះត្រូវបានគេស្គាល់ឈ្មោះ ហ៊ុយ សៀក អាយុ៣១ឆ្នាំ ជាបុគ្គលិកសាកលវិទ្យាល័យសុខាភិបាល ផ្នែកមន្ទីរពិសោធន៍។
ខណៈដែលអគ្គីភ័យកំពុងឆាបឆេះនោះត្រូវបានមានការអន្តរាគមន៍ពីបុគ្គលិក និងក្រុមពន្លត់អគ្គីភ័យជួយពន្លត់បានទាន់ពេលវេលា តាមការសន្និដ្ឋានជំហានដំបូង គឺបណ្តាលមកពីឆ្លងចរន្តអគ្គីសនី (ទុស្សេ) ៕