ក្រសួង​សាធារណៈ​ការ​គ្រោង​ដាក់​ជញ្ជីង​ថ្លឹង​ទំងន់​រថ​យន្ដ​នៅ​ខាង​កើត​ស្ពាន​អ្នក​លឿង​

សារព័ត៌មាន​ Cambodia News​/

ភ្នំ​ពេញ (០៧ ឧសភា ២០១៥) ៖ រដ្ឋមន្ដ្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​លោក​ត្រាំ អ៊ីវតឹក បាន​ជួបពិភាក្សា​ជាមួយ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា និង​ប្រធាន​ទីភ្នាក់ងារ​JICA​ប្រចាំ​កម្ពុជា ចំពោះ​លទ្ធភាព​ក្នុង​ដាក់​ជញ្ជីង​ថ្លឹង​ទំងន់​រថយន្ដ នៅ​ខាងកើត​ស្ពាន​អ្នក​លឿង ឬ​ហៅ​ថា​ស្ពាន​ត្សឹ​បា​សា​។ [ អានបន្ត ]

ការគិតគូរ​ពី​បញ្ហា​នេះ កើតឡើង​ក្រោយ​ពី​មាន​ការព្រួយបារម្ភ ពី​សាធារណៈជន​មួយចំនួន ដែល​សង្កេត​ឃើញ​ថា មាន​រថយន្ដ​ធំៗ បាន​បើក​ឆ្លងកាត់​លើ​ស្ពាន​អ្នក​លឿង ហើយ​ខ្លាច​ថា ដាក់​លើស​ទំងន់​បង្ក​ឲ្យ​ការប៉ះពាល់ ដល់​ស្ពាន​វែង​ជាង​គេ​នៅ​កម្ពុជា​មួយ​នេះ​។

លោក​ត្រាំ អ៊ីវតឹក រដ្ឋមន្ដ្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន បាន​មានប្រសាសន៍​ប្រាប់​អ្នកសារព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​៧ ខែ​ឧសភា​នេះ ថា នៅ​ខាងលិច​ស្ពាន​ត្សឹ​បា​សា មាន​ជញ្ជីង​ថ្លឹង​ទំងន់​រថយន្ដ​រួចហើយ​ ប៉ុន្ដែ​នៅ​ខាងកើត​ស្ពាន​នេះ នៅ​មិនទាន់​មាន​នៅឡើយ​ទេ​។

ដូច្នេះ​ជា​វិធានការ​ក្រសួង នឹង​ស្នើ​ឲ្យ​ភាគី​ជប៉ុន​ជួយ​សម្រួល ក្នុង​ការ​ដាក់​ជញ្ជីង​នៅ​ខាងកើត​ស្ពាន​មួយទៀត ដើម្បី​កុំឲ្យ​មាន​រថយន្ដ​ធំៗ ដាក់​លើស​ទំងន់ ដែល​នឹង​អាច​បង្ក​ឲ្យមាន​ការខូចខា​ត ឬ​ប៉ះពាល់ ដល់​ស្ពាន​អ្នក​លឿង ឬ​ហៅ​ថា​ស្ពាន​ត្សឹ​បា​សា​នេះ​៕

N9

Related Articles

Back to top button
Close
Close