ក្រសួងសេដ្ឋកិច្ច ដាក់លេខទូរស័ព្ទទាន់ហេតុការណ៍
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៦ ឧសភា ២០១៥) ៖ យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានឲ្យដឹងថា ក្រសួងនឹងដាក់ លេខទូរស័ព្ទចំនួន ០៦ ខ្សែផ្សេងគ្នា ឱ្យមន្ត្រីរាជ ការ យោធិន កងកម្លាំងនគរបាល និង សាធារណជន ដើម្បីរាយការណ៍ពីភាពមិនប្រក្រតីណាមួយពាក់ព័ន្ធនឹងការបើកប្រាក់ខែមន្ត្រីរាជការទូទៅ ។ [ អានបន្ត ]
សេចក្ដីជូនដំណឹង ដដែលបានឱ្យដឹងទៀតថា លេខទូរស័ព្ទទាំង ០៦ ខ្សែនោះមានដូចជា ០១២ ៧៣២ ៣៧៧, ០៩៩ ៧៨៧ ៧៩៧ ជាលេខខាងក្រសួងមុខងារ សាធារណៈជាអ្នកចាំទទួល, លេខ ០១២ ៧១០ ០៣៧ ជាលេខខាងអគ្គនាយកដ្ឋាន រតនាគារជាតិ ចាំទទួល លេខ ០១៥ ៧០០ ០៧៩ ជាលេខខាងធនាគារអេស៊ីលីដា ចាំ ទទួល លេខ ០៧១ ៣៣៣ ០០ ៤៥ ជាលេខខាងធនាគារ កាណាឌីយ៉ាចាំទទួល និង លេខ ០៨៩ ៩៩០ ៧៤៦ ជាលេខខាងធនាគារឯកទេស វីង ចាំទទួល។
គួរបញ្ជាក់ថា ការដាក់លេខទូរស័ព្ទទាំងនេះ ត្រូវបានក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រៀបចំបង្កើត ក្រុមការងារពិសេស សម្រាប់ទទួលព័ត៌មានរហ័ស និង ទាន់ហេតុការណ៍ ព្រមទាំង សម្រាប់ផ្ដល់ព័ត៌មាន និង ជួយសម្របសម្រួលដោះស្រាយរាល់បញ្ហា ភាពអសកម្មភាពមិនប្រក្រតី ឬ បញ្ហាប្រឈមនានា ទាក់ទងនឹងការបើកប្រាក់ខែ ជាពិសេសការបើក ប្រាក់ខែតាមប្រព័ន្ធធនាគារជាដើម ៕ ដោយ៖ ហេង នាង