ខេមរៈ ​សេរីមន្ត ​រៀប​ចំប្រគំតន្ត្រី​ខ្នាត​ធំ​ អប់​រំច្បាប់ចរាចរណ៍ ​

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ​ (០៦ ឧសភា ២០១៥) ៖ តារាចម្រៀងឈរតំណែងកំពូលលោក ខេមរ សេរីមន្ត បាន​ប្រកាស​ជាសាធារណៈថា រូប​លោក​សហ​ការជាមួយក្រុមហ៊ុន Home Media ប្រគំតន្ត្រីដ៏ធំមួយ ដែលមាន ឈ្មោះថា «តារាបៃតង» នៅក្នុងពេល ខាងមុខដ៏ ខ្លី ដើម្បីផ្សព្វផ្សាយស្តីពីគ្រោះថ្នាក់ចរាចរ។ [ អានបន្ត​ ]

ការប្រកាសរបស់តារារូបនេះ បានធ្វើឡើងនៅក្នុងឱកាស ដែលរូបលោកចូលជួបសម្តែងការគួរសម ជាមួយលោក  ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៥។

លោក ខេមរៈ សេរីមន្ត បានប្រាប់រដ្ឋមន្ត្រីក្រសួងព័ត៌មានថា រូបលោកនឹងមិនយកប្រាក់កម្រៃពីការ ប្រគំតន្ត្រីនោះ ទេ ព្រោះនេះ ជាការចូលរួម ជួយសង្គម និងដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរ ដែល​កំពុង មានការកើនឡើងនៅ ក្នុងសង្គមទាំងមូល។

សូមបញ្ជាក់ផងដែរថា ក្រៅពីការគាំទ្រការប្រគំតន្រ្តី «តារាបៃតង» ដើម្បី​ផ្សព្វ​ផ្សាយ​ពី​ច្បាប់​ចរាចរណ៍​ហើយនោះ  លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ក៏បានឧបត្ថម្ភថវិកាមួយចំនួនសម្រាប់ ការប្រគំ តន្រ្តីនេះផងដែរ៕

23

Related Articles

Back to top button
Close
Close