ស្ត្រីពោះធំម្នាក់ និងកូនត្រូវប្តីវាយបណ្តាលឲ្យរងរបួសធ្ងន់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៤ ឧសភា ២០១៥) ៖ ប្តីអប្រិយ៍វាយធ្វើបាបប្រពន្ធមានផ្ទៃពោះ៤ខែ និងកូនតូចអាយុ៨ខែ រហូតចុកឆ្អល់រងរបួសធ្ងន់ត្រូវបានគេជូនទៅមន្ទីរពេទ្យ ហើយប្តីដែលចូលចិត្តប្រើអំពើហឹង្សារូបនេះ គេចខ្លួនបាត់ ។
ករណីនេះកើតឡើងកាលពីវេលាម៉ោង១៨ និង៣០នាទីព្រលប់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៥ នៅចំណុចភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ [ អានបន្ត ]
ស្ត្រីជាជនរងគ្រោះមានឈ្មោះចាន់ រ៉ាឌីអាយុ១៩ ឆ្នាំស្នាក់នៅក្នុងការដ្ឋានសំណង់ក្នុងភូមិកើតហេតុ មានស្រុកកំណើតនៅ ខេត្តកំពង់ឆ្នាំង ចំណែកឯប្ដីជើងល្អវិញឈ្មោះ វ៉ាន វឿន អាយុ២៤ ឆ្នាំមុខរបរកម្មករសំណង់ស្នាក់នៅជាមួយគ្នា មានស្រុកកំណើតនៅ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល បានរត់គេចខ្លួនបាត់បន្ទាប់ពីប្រើអំពោះហឹង្សារលើប្រពន្ធកូនរួច៕