បុណ្យវិសាខបូជា

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ​ (០២ ឧសភា ២០១៥) ៖ នៅថ្ងៃនេះ គឺជា​ថ្ងៃ​១៥ កើត ខែ​ពិសាខ ដែល​ពុទ្ធសាសនិក​ខ្មែរ​តែ​ប្រារព្ធ​ធ្វើ​នូវ​ពិធីបុណ្យ​វិសាខបូជា ជា​ពិធីបុណ្យ​ដ៏​ធំ​មួយ​នៅក្នុង​វិស័យ​ព្រះពុទ្ធសាសនា​។​

 

​បុណ្យ​វិសាខបូជា គឺជា​ពិធីបុណ្យ​មួយ​សម្រាប់​រំលឹក​ដល់​ព្រះ​សមណ​គោ​ត្ដម​បរមគ្រូ នា​ថ្ងៃពេញបូណ៌មី (​គី ថ្ងៃ​១៥​កើត​) ខែ​ពិសាខ ដែល​ពុទ្ធ​សាស និក​ទាំង ព្រះសង្ឃ ទាំង​គ្រហស្ថ តែង​ធ្វើ​សក្ការបូជា​ប្រកបដោយ​ជំនឿ​ថា ជា​មហាកុសល​ដ៏​ប្រសើរ ។​ ​[ អានបន្ត ]

ការដែល​ប្រារឰ​ពិធី​បូជា​នា​ថ្ងៃ​១៥ កើត ខែ ពិសាខ នេះ អាស្រ័យ​ដោយ​លោកអ្នក​ប្រាជ្ញ​ខាង ពុទ្ធសាសនា បាន​កំណត់ទុកក្នុង​គ​ម្ពី​រ​បឋម សម្ពោធិ​ថា ជា​មហា​មង្គល អភិ ល​ក្ខិ​ត​កាល គឺ ជា​ថ្ងៃ​មហា​មង្គល ត្រូវ​នឹង​ថ្ងៃ ដែល​ព្រះ​សម្ពុទ្ធ បរមគ្រូ ៖ ១-​ទ្រង់​ប្រសូត​ចាក​ឧទរ​មាតា​ ២-​ទ្រង់​ត្រាស់ដឹង​អនុ​ត្ដរ​សម្មា​សម្ពោធិ ញាណ  ៣-​ទ្រង់​រំលត់​ខន្ធ​ចូលកាន់​ព្រះ​បរម​និព្វាន​ ​សម្ដេចព្រះ​បរម​សាស្ដ្រាចារ្យ​របស់​យើង ទ្រង់​ប្រសូត ត្រាស់ដឹង និង​បរិនិព្វាន សុទ្ធតែ ក្នុង​ថ្ងៃពេញបូណ៌មី ខែ​ពិសាខ ទាំងអស់ ប្លែក តែ​ឆ្នាំ​ប៉ុណ្ណោះ ។

ព្រោះហេតុនោះ​ហើយ​បាន ជា​អ្នកប្រាជ្ញ​ចងក្រង​ជា​គាថា​ទុក​ដូច្នេះ​ថា៖ ​អាសា​ឡ្ហ​បុ​ណ្ណ​មោក្ក​ន្ដោ វិ​សា​ខេ យេ​វ និ​ក្ខ​មិ វិសាខ​បុ​ណ្ណ​មី ស​ម្ពុ​ទ្ធោ វិ​សា​ខេ បរិ​និ​ឰុ​តោ​ ​សេចក្ដី​ថា ៖ ព្រះពុទ្ធ​យាងចុះ​កាន់​គភ៌​នៃ ព្រះ​វរមាតា ក្នុង​ថ្ងៃពេញបូណ៌មី ខែ​អាសាធ ទ្រង់​ប្រសូត​ក្នុង​ថ្ងៃពេញបូណ៌មី ខែ​ពិសាខ បាន ត្រាស់ដឹង​ជា​ព្រះពុទ្ធ​ក្នុង​ថ្ងៃពេញបូណ៌មី ខែ ពិសាខ និង​ទ្រង់​ចូល​បរិនិព្វាន ក៏​ថ្ងៃ​ពេញ បូណ៌មី  ខែ​ពិសាខ (​ផ្សេង​តែ​ឆ្នាំ​) ។

ជា​ប្រពៃណី ពិធី​វិសាខបូជា គេ​តែង​នាំគ្នា ធ្វើ​ក្នុង​វេលា​រាត្រី ព្រោះ​តម្រូវ​ទៅតាម​ពាក្យ ថា “​បុ​ណ្ណ​មី​មាន​សេចក្ដី​ថា ខែពេញបូណ៌មី ។ ម្យ៉ាងទៀត​ការប្រារឰពិធី​ក្នុងពេល​រាត្រី អាស្រ័យ​ដោយ​លក្ខណៈ​ងាយស្រួល​២​យ៉ាង គឺ ម្យ៉ាង​ដើម្បី​នឹង​បាន​ឱកាស​អុជ​គ្រឿង​ប្រទីប ជ្វាលា បូជា​ភ្លើងអគ្គិសនី​ឱ្យ​ភ្លឺ​រុងរឿង​រន្ទាល ច្រាល​ឆ្អៅ​ផង និង​ម្យ៉ាងទៀត​ដើម្បី​បើកឱកាស ឱ្យ​ពុទ្ធបរិស័ទ​បាន​ជួបជុំគ្នា​ដ៏​ច្រើន​កុះករ​ទាំង ប្រុស ទាំងស្រី អាចបំពេញ​កុសលកម្ម នេះ ដោយ​សប្បាយរីករាយ ព្រោះ​ពេលយប់​ជា វេលា​ទំនេរ​ផង ។​ ​

ពិធី​វិសាខបូជា ចាត់ទុកថា ជា​បុណ្យ​ដ៏​ធំ ដោយមាន​មហាជន ប្រជាជន ចាស់ ក្មេង ប្រុស ស្រី នៅ​ជុំគ្នា អ៊ូ​អូរ ដោយ​នាំ​ទៅជា មួយ​នូវ គ្រឿង​សក្ការបូជា មាន​ទៀន ធូប ផ្កា ភ្ញី និង ប្រទីបជ្វាលា​តូច​-​ធំ អុជ​បំភ្លឺ​ព្រោងព្រាត នៅ គ្រប់​វត្ដ​អារាម ។

និយាយ​រួមការ​ធ្វើបុណ្យ​វិសាខបូជា ក៏​គឺ ដើម្បី​រំលឹក​ដល់​ថ្ងៃ​ដែលជា​មហា​មង្គល​អភិ ល​ក្ខិ​ត​កាល​ទាំង​៣ ដូច​ពោល​ខាងលើ ។ រីឯ​ពិធី ដែល​ធ្វើ​កំណត់ថា ត្រឹមត្រូវ គឺ​ត្រូវ​មានការ សម្ដែង​រឿង​ពុទ្ធ​ប្បវ​ត្ដិ តាំង​អំពី​ដើម​រហូតដល់ ចប់ ដើម្បី​ជា​គ្រឿង​បណ្ដុះ​បសាទ​សទ្ធា​ឱ្យ​កើត មាន ក្នុង​គុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ​ឱ្យ ខ្លាំងក្លា​ឡើង ៕

1

Related Articles

Back to top button
Close
Close