បណ្តាញសង្គមបានក្លាយជាស្ពានចម្លង សម្រាប់យុវវ័យសម័យថ្មីនិយមរកសង្សារ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០១ ឧសភា ២០១៥) ៖ យោងតាមការដកស្រង់ស្ថិតិបានឲ្យដឹងថា ក្នុងចំណោមក្មេងអាយុចន្លោះពី១៨ ដល់២១ឆ្នាំ ប្រមាណចំនួន១,០៨១នាក់ដែលស្ម័គ្រចិត្តបាននិយាយថា ពួកគេប្រើអ៊ីនធើណេត ដើម្បីស្វែងរកមិត្តភក្តិ ដើម្បីបំបាត់ភាពអផ្សុក និងស្វែងរកគូសង្សារ ឬរកអ្នកដែលចេះយល់ចិត្ត និងចុងក្រោយនោះការលេងហ្គេម។ [ អានបន្ត ]
បណ្តាញសង្គមដែលពួកគេនិយមប្រើបំផុតគឺ Facebook, Line, Twitter ជាដើម ដោយពួកគេច្រើនតែធ្វើជាមិត្តជាមួយនឹងមនុស្សប្លែកមុខដែលមិនស្គាល់ប្រវត្តិសោះ រហូតដល់ទៅ៧០,៥៧ភាគរយ ដោយភាគច្រើនពួកគេច្រើនតែរកមិត្តភេទផ្ទុយគ្នា ហើយ៤៥ដល់៦៩ភាគរយ រកមិត្តអាយុដំណាលគ្នា និង៣០ដល់៤២ភាពរយប៉ុណ្ណោះដែលរកមិត្តដែលមានអាយុច្រើនជាង។
ប្រការទាំងអស់នេះហើយ អ្នកដែលជាឪពុកម្តាយ គួរតែមានការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ប្រព័ន្ធអ៊ីនធើណេតរបស់កូនបន្តិច ព្រោះការរកមិត្តថ្មីៗ ដោយមិនស្គាល់ប្រវត្តិបែបនេះ អាចបង្កបញ្ហាជាច្រើនក្នុងនោះមានដូចជា ការបោកប្រាស់យកទ្រព្យសម្បត្តិ បំពានផ្លូវភេទ ការរត់ចេញពីផ្ទះ និងការរៀនសូត្រ ធ្លាក់ចុះជាលំដាប់ដោយសារតែប្រើប្រាស់អ៊ីនធើណេត ខុសគោលដៅបែបនេះ៕