សកលវិទ្យាល័យបញ្ញាសា្រស្ត បង្កើតព្រឹត្តិការណ៍នៃពុទ្ធសាសនាក្នុងថ្ងៃពិសាខបូជា

​សារព័ត៌មាន​​ Cambodia News​/

អត្ថបទ៖ ផល សុវណ្ណនាថ

ភ្នំពេញ (២៩​ មេសា ២០១៥) ៖ កាលពីថ្ងៃទី២៩ ខែមេសា​ ឆ្នាំ២០១៤ លោកគ្រូ សំបូរ ម៉ាណ្ណារ៉ា ជាសាស្រ្តាចារ្យប្រវត្តិសាស្រ្ត និង ជាគ្រូបង្រៀនផ្នែកខេមរវិទ្យា នៅសាកលវិទ្យាល័យបញ្ញាសាស្រ្ត បានបញ្ជាក់យ៉ាងច្បាស់ថា នៅថ្ងៃទី២​ ខែឧសភា​ ឆ្នាំ២០១៥ ខាងមុខនេះ​ សកលវិទ្យាល័យបញ្ញាសា្រស្តនឹងមានការ បង្កើតជាព្រឹត្តិការណ៍នៃពុទ្ធសាសនាក្នុងថ្ងៃពិសាខបូជា ដែលមានការរៀបចំ ដោយ លោកគ្រូ សំបូរ មាណ្ណារ៉ា និងនិសិត្សនៃ​សកល​វិទ្យាល័យ បញ្ញាសា្រស្ត ។ [ អានបន្ត ] 

នៅក្នុងព្រឹត្តិការណ៍នោះ លោកសាស្រ្តាចារ្យ បានបន្ថែមទៀតថា ការបង្កើតជា ព្រឹត្តិការណ៏នេះគឺ ក្នុងគោល​បំណង​ចង់ឲ្យយុវជនខ្មែរស្វែងយល់នឹងដឹងច្បាស់ ពីនិយមន័យនៃថ្ងៃពិសាខបូជា និង ជាពិសេសផ្សាភ្ជាប់ឲ្យយុវជនខ្មែរគ្រប់រូបចេះ បង្ហាញពីទឹកចិត្ត បរិសុទ្ធ ជ្រះថ្លា​ និង​ កត្តញ្ញូ ចំពោះព្រះពុទ្ធសាសនា ។

គួរបញ្ជាក់ផងដែរ ព្រឹត្តិការណ៍នេះ បានបង្កើតឡើងយ៉ាងម៉ត់ចត់ ដែលមានការ រៀបចំដោយត្រៀមនូវ ទាន ២៥៥៩ដើម ផ្ការឈូក១ថូរ ក្នុងមួយថ្នាក់​ និងតម្រូវ ឲ្យនិសិត្សដែលចូលរួមទាំងអស់ពាក់ក្រមារដើម្បីបង្ហាញជាអត្តសញ្ញាណមួយនៃ ជាតិខ្មែរ៕

លោកគ្រូ សំបូរ ម៉ាណ្ណារ៉ា ជាសាស្រ្តាចារ្យប្រវត្តិសាស្រ្ត និង ជាគ្រូបង្រៀនផ្នែកខេមរវិទ្យា នៅសាកលវិទ្យាល័យបញ្ញាសាស្រ្ត។
លោកគ្រូ សំបូរ ម៉ាណ្ណារ៉ា ជាសាស្រ្តាចារ្យប្រវត្តិសាស្រ្ត និង ជាគ្រូបង្រៀនផ្នែកខេមរវិទ្យា នៅសាកលវិទ្យាល័យបញ្ញាសាស្រ្ត។

៣២

Related Articles

Back to top button
Close
Close