អ្នក​ម្នាង​ផល្លា ​ត្រូវ​បាន​បញ្ជូន ​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​បំរុង​រ៉ាត់ ​ប្រទេស​ថៃ​

សារព័ត៌មាន​យុវវ័យថ្មី​/

ភ្នំពេញ (២៧ មេសា ២០១៥) ៖ តាមការឲ្យ​ដឺងពីសំណាក់លោក ​ញេ​ប ប៊ុនជិន អ្នកនាំពាក្យ​គណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច អ្នកម្នាងផល្លា ត្រូវ​បាន​បញ្ជូន​យក ទៅសង្គ្រោះបន្ទាន់ ​នៅ​មន្ទីរ​បំរុង​រ៉ាត់ ប្រទេស​ថៃ ខណ:ស្ថានភាព គ្រោះថ្នាក់ ធ្ងន់ធ្ងរ​ ដោយ​បញ្ជូនចេញ ពីមន្ទីរពេទ្យកាល់ម៉ែត កាលពីវេលា​ម៉ោង​ ១០ ​និង ​៣០នាទី ព្រឹក ថ្ងៃទី​២៦ ខែមេសា តាមរថយន្តមន្ទីរពេទ្យ រ៉ូយ៉ាល់រតន:​។ [ អានបន្ត ]

នៅ​ក្នុងជួប​គ្រោះថ្នាក​ចរាចរណ៍​​ជាមួយ​រថយន្តដឹក​​ដី នេះ ​សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ​ និង​អ្នក​ម្នាង អ៊ុក ផល្លា រួមទាំង​អង្គរក្ស បាន​រងរបួស​ធ្ងន់ និង​ស្រាល ​ ស្ថិត​នៅ​តាមផ្លូវជាតិលេខ៧ ​នៅ​​ឃុំ​ខ្វិត​ធំ ​ស្រុក​ព្រៃឈរ ខេត្ត កំពង់ចាម កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង ១២​ថ្ងៃត្រង់ ថ្ងៃទី​២៥ ខែមេសា​ ឆ្នាំ​២០១៥​។

គួរបញ្ជាក់ផងដែរថា ការជួប​គ្រោះថ្នាក​ចរាចរណ៍​នេះ បានកើត​ឡើង​បន្ទាប់​ពី​សម្តេចក្រុមព្រះ និង​អ្នក​ម្នាង អ៊ុក ផល្លា​ ​រួមទាំង​មន្ត្រីជាន់ខ្ពស់​គណបក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច​មួយ​ចំនួន​ បាន​វិលត្រឡប់​មកពី​ជួប​សំណេះសំណាល​ជាមួយ​សមាជិក សមាជិកា​​នៅ​វត្ត​គ ភូមិគ ឃុំ​គ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​។

សម្តេចក្រុមព្រះ និង​អ្នក​ម្នាង បាន​ជិះរថយន្តម៉ាក​ BMW ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ  ភ្នំពេញ​ 2AC-1611 ធ្វើដំណើរ​ពី​កើ​តទៅ​លិច ឆ្ពោះ​មកភ្នំពេញ ដោយមាន​រថយន្តស៊ី​រ៉េ​ន បើក​ពីមុខ​ក្បួន​។

ប៉ុន្តែ​នៅពេល​ដល់​ចំណុចកើតហេតុ ​​រថយន្តដឹក​ដី​ក៏បាន​បើក​មក​បុក​រថយន្ត​របស់​សម្តេចក្រុមព្រះ ចំ​ពី​ចំហៀង​ខាងឆ្វេង បណ្តាលឲ្យ​រថយន្ត BMW ​ ​របស់សម្តេចក្រុមព្រះ បាន​ផ្ទុះ​ពោង​សុវត្ថិភាព និងបែកកញ្ចក់​​៕

123

 

Related Articles

Back to top button
Close
Close